សិល្បៈ និង កម្សាន្ត

កូនប្រុស ៖ លោក William Hurt តារាសម្តែង ឈ្នះពានរង្វាន់ Oscar បានទទួលមរណភាព ក្នុងអាយុ ៧១ឆ្នាំ

អាមេរិក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា លោក William Hurt ជាតារាសម្តែងឈ្នះ ពានរង្វាន់អូស្ការកាលឆ្នាំ ១៩៨៥ និងមានការ តែងតាំង២ផ្សេងទៀត កាលទសវត្សរ៍នោះបានទទួលមរណភាព ក្នុងអាយុ ៧១ ឆ្នាំ ។

លោកត្រូវបានគេស្គាល់ថា លោកជាតារាសម្តែងល្អបំផុត សម្រាប់សម្តែង របស់លោកនៅក្នុងរឿង Broadcast News, Body Heat និង The Big Chill, Hurt បានក្លាយជាបុរសឈាន មុខគេម្នាក់នៃខ្សែភាពយន្ត កាលទសវត្សរ៍ឆ្នាំ ១៩៨0 ។ លោកត្រូវបានតែងតាំង សម្រាប់ពានរង្វាន់ Academy Award ៣ដងជាប់ៗគ្នាក្នុងអាជីព របស់លោក ដោយឈ្នះសម្រាប់ Kiss Of The Spider Woman ឆ្នាំ ១៩៨៥ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កូនប្រុសរបស់តារាសម្តែង Will បាននិយាយថា វាពិតជាមានទុក្ខសោកយ៉ាងខ្លាំង ដែលគ្រួសារលោក Hurt កាន់ទុក្ខចំពោះការស្លាប់ របស់ William Hurt ឪពុកជាទីស្រឡាញ់ និងជាតារាសម្តែង ដែលឈ្នះពានរង្វាន់ Oscar នៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២0២២ មួយសប្តាហ៍មុនថ្ងៃខួបកំណើតអាយុ ៧២ ឆ្នាំរបស់លោក ។

លោកលោកបាន ទទួលមរណភាពដោយសន្តិភាព ក្នុងចំណោមក្រុមគ្រួសារ ដោយសារមូលហេតុធម្មជាតិ ។ គ្រួសារស្នើសុំឯកជនភាព នៅពេលនេះ៕ ដោយ៖លី ភីលីព

Most Popular

To Top