កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្ត កូរ៉េខាងត្បូង Allkpop បានប្រាប់ ឲ្យដឹងថា លោក Kangmin , Gyehyeon, Minchan, Yeonho និងលោក Hoyoung ជាសមាជិកក្រុមតារាចម្រៀង ប្រុសដ៏ល្បី VERIVERY បានធ្វើតេស្តិ៍វិជ្ជមានមេរោគ COVID-19 បន្ទាប់ពីធ្វើតេស្តិ៍ PCR ។
នៅថ្ងៃទី ១៦ ខែមីនា Jellyfish Entertainment បាននិយាយថា លោក Kangmin, Gyehyeon, Minchan , Yeonho និង Hoyoung សមាជិក ក្រុម សិល្បករ VERIVERY របស់ពួកយើង បានធ្វើតេស្តិ៍វិជ្ជមាន COVID-19 តាមរយៈការធ្វើតេស្តិ៍ PCR ។ VERIVERY បាននឹងកំពុង ប្រើប្រាស់ ឧបករណ៍ធ្វើតេស្តិ៍ដោយខ្លួនឯង និងធ្វើតេស្តិ៍អង់ទីហ្សែន យ៉ាង ឆាប់រហ័សជាវិធានការ បង្ការទុកជាមុន ។
បន្ទាប់ពីធ្វើតេស្តិ៍ វិជ្ជមាន ជាមួយនឹងការធ្វើតេស្តិ៍ អង់ទីហ្សែន យ៉ាងឆាប់រហ័ស សមាជិកទាំង ៥ នាក់បានទទួលលទ្ធផលវិជ្ជមាន បន្ទាប់ពីធ្វើតេស្តិ៍ PCR ។ ស្លាកសញ្ញាបានបញ្ជាក់ថា សមាជិក VERIVERY ទាំងអស់បានទទួលវ៉ាក់សាំង ចំនួន ២ ដង ហើយពួកគេ មិនមានរោគសញ្ញា ផ្សេងទៀតទេ។ Dongheon និង Yongseung បានធ្វើតេស្តិ៍អវិជ្ជមាន កំពុងធ្វើឲ្យប្រាកដថា ត្រូវតាមដាន សុខភាពរបស់ពួកគេដោយដាក់ ឱ្យនៅដាច់ដោយឡែក ។
នៅក្នុងព័ត៌មានផ្សេងទៀត VERIVERY កំពុងរៀបចំការត្រឡប់មកវិញ ជាមួយនឹង ‘Series ‘O’ Round 0: WHO’ ដែលគ្រោងនៅថ្ងៃទី ២៣ ខែមីនាខាងមុខនេះ ៕ដោយ៖លី ភីលីព