សិល្បៈ និង កម្សាន្ត

តារាសម្ដែង Park Ha Sun បរិច្ចាគថវិកា ជួយសង្គ្រោះបន្ទាន់ នៅអ៊ុយក្រែន

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាសម្តែងនាង Park Ha Sun បានបរិច្ចាគថវិកា ផ្ទាល់ខ្លួន ដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះបន្ទាន់នៅប្រទេស អ៊ុយក្រែន បន្ទាប់ពីរងការ វាយប្រហារ ពីប្រទេសរុស្ស៊ី ។

កាលពីថ្ងៃទី ១៦ ខែមីនា ផលិតកម្ម KeyEast Entertainment របស់នាងបានបង្ហាញថា Park Ha Sun បានបរិច្ចាគ ១0 លានវ៉ុន (៨,១00.៧៨ ដុល្លារ) ដល់អង្គការមិនមែន រដ្ឋាភិបាលកូរ៉េ Food for the Hungry International ។
ការបរិច្ចាគនេះ នឹងឆ្ពោះទៅរកកិច្ចខិតខំប្រឹងប្រែង សង្គ្រោះបន្ទាន់ក្នុងប្រទេស អ៊ុយក្រែន ដើម្បីជួយអ្នកដែលរងគ្រោះ ដោយសារ សង្គ្រាម ។
នាង Park Ha Sun បានសម្តែងថា ខ្ញុំកំពុងផ្ញើបេះដូងរបស់ខ្ញុំ ព្រោះខ្ញុំគិតថា យើងត្រូវបន្តផ្តល់ជំនួយ និងបង្ហាញចំណាប់ អារម្មណ៍ចំពោះអ៊ុយក្រែន ។ នៅក្នុងព័ត៌មានផ្សេងទៀត Park Ha Sun និង ស្វាមី Ryu Soo Young បានបរិច្ចាគ ១00 លានវ៉ុន ដល់ជនរងគ្រោះ នៃភ្លើងឆេះព្រៃ ដែលកំពុងបន្ត នៅភាគខាងកើត ប្រទេសកូរ៉េខាងត្បូង ៕ដោយ៖លី ភីលីព

Most Popular

To Top