អតីតតារាសម្តែង ដ៏មានប្រជាប្រិយភាពលោក យុត្ថារា ឆានី បានធ្វើឲ្យអ្នកគាំទ្រ រំជួលចិត្តយ៉ាងខ្លាំង ក្រោយឃើញលោក បញ្ចេញសារបង្ហាញ ពីអារម្មណ៏ពិតរួមទាំងរូបថត ជាច្រើនសន្លឹកកាលជំនាន់ នៅជាតារាល្បី ។


កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះលោក យុត្ថារា ឆានី បានបង្ហោះសារមួយឃ្លា ដោយភ្ជាប់រូបថតចាស់ៗ កាលខ្លួននៅជាតារាសម្តែង ជាច្រើនសន្លឹក នៅលើគណនីហ្វេសប៊ុក ដោយក្នុងនោះលោកបានសរសេរថា គ្រប់សកម្មភាព គ្រប់អនុស្សាវរីយ តែងតែនៅដិតដាម ជាប់ក្នុងអារម្មណ៏ តែមិនអាច វិលត្រឡប់ ទៅរកអតីតកាល ដែលដូចនៅក្នុងរូបភាពបានឡើយ ។ ក្នុងន័យនេះមិនដឹងថា លោកចង់ និយាយពីសម្រស់ រឺក៏ចង់និយាយ ពីការឈប់ សម្តែង តទៅទៀតហើយ ខណៈសម្តីមួយឃ្លានេះ ហាក់ធ្វើឲ្យលោកកាន់តែមិនអាចទៅរកការ សម្តែងដូចកាលពីមុនឡើយ ព្រោះសព្វថ្ងៃនេះ លោកកំពុងតែមានជំនួញ ក្នុងដៃជាច្រើន ខាងផ្នែកអចលនទ្រព្យ និងរបររកស៊ីជាច្រើនទៀត តែលោកមិនដែលបញ្ចេញ។


ចំណែកអ្នកគាំទ្រ ជាច្រើនក្រោយឃើញរូបថត និងសារបែបនេះ បាននាំគ្នាចូលខមមិនសរសើរ ពីសម្រស់ របស់លោកកាលពីមុន មិនត្រឹមតែប៉ុណ្ណោះទេ អ្នកគាំទ្រក៏ចង់ឲ្យលោកវិលត្រឡប់ ទៅសម្តែងវិញដែរ ប៉ុន្តែលោកបានឆ្លើយថា មិនទាន់ដឹងនោះទេ ៕



