ភ្នំពេញ៖ ទស្សនិកជន ជាច្រើនច្បាស់ជាស្គាល់ និងដឹងហើយថា តារាសម្ដែង និងម៉ូឌែល អៀ ម៉េងលិ ហៅស្រី លិ ត្រូវបានអ្នកនៅក្រៅ និងក្នុងសង្គមសិល្បៈ ទទួលស្គាល់ថា ជាតារាស្រីសិចស៊ី និយមពាក់អាវ បញ្ចេញគល់សុដន់ ដ៏ស្រស់ស្អាត ធំទ្រលុក ទាំងគូរបស់នាង ។

ទាក់ទងនឹងការស្លៀកពាក់សិចស៊ី របស់ស្រីលិ ក៏បង្កឱ្យមានការរិះគន់ផងដែរ ពីសំណាក់ទស្សនិកជន ទើបមួយរយៈធំចុងក្រោយនេះ មិនសូវឃើញនាងបង្ហោះរូបថតសិចស៊ី លើបណ្ដាញសង្គមឡើយ ហើយក៏ជាហេតុនាំឱ្យនាង ហាក់ដូចជាស្ងាត់បាត់ឈ្មោះ ចេញពីទំព័រព័ត៌មានផងដែរ ។
យ៉ាងណាមិញ ហេតុតែជាការស្រឡាញ់ភាពសិចស៊ី បូករួមទាំងសម្រស់ស្រស់ស្អាត ដើមទ្រូងធំទ្រលុកទ្រលន់ រាងដូចអក្សរ S ដែល ស្រីលិ អះអាងថាជាអំណោយផល ពីធម្មជាតិនោះ ស្រាប់តែថ្មីៗនេះនាងបានបង្ហាញខ្លួន តាមរយៈភាពសិចស៊ីជាថ្មីម្ដងទៀត តែលើកនេះ ហាក់ដូចកាចបន្តិច ។
រូបថតសិចស៊ីដែល ស្រីលិ ទើបតែបង្ហោះនៅលើគណនី Instagram ថ្មីៗនេះ បានបង្ហាញឱ្យឃើញសាច់ និងគល់ភ្លៅយ៉ាងសខ្ចី ដោយស្លៀកតែខោក្នុងប៉ុណ្ណោះ ។ ស្ថិតនៅក្នុងសម្លៀកបំពាក់ឈុតក្នុង ស្រីលិ ក៏បានបង្ហាញទឹកមុខ បែបស៊ីអារម្មណ៍ផងដែរ ព្រមទាំងពួតពើងកាចរាងមុខកញ្ចក់ ធ្វើឱ្យទស្សនិកជន ជាពិសេសអ្នកគាំទ្របុរសៗ មិនអាចអូសរំលងរួចឡើយ ។

សូមបញ្ជាក់ថា កញ្ញា អៀ ម៉េងលិ បានលេចមុខក្នុងសង្គមសិល្បៈ នាកំលុងឆ្នាំ ២០១៥ តាមរយៈឈ្មោះក្រៅថា “អូនម៉ី” ហើយកាលនោះក្រៅតែពីរូបសម្រស់ អ្វីដែលធ្វើឱ្យមហាជន ចាប់អារម្មណ៍ខ្លាំងនោះ គឺដើមទ្រូងរបស់នាងតែម្ដង ។ តាំងពីដើមមក ស្រីលិ បានប្រកាសថា នាងហ៊ានទទួលថតសិចស៊ី ជានិច្ច ព្រោះតែជាការស្រឡាញ់របស់នាង ។ ប៉ុន្តែយ៉ាងណាក៏ដោយ ភាពសិចស៊ីរបស់នាង ក៏មិនបានជ្រុលពេកដែរ ពោលគឺបែបផែន ជាសិល្បៈប៉ុណ្ណោះ ៕ ដោយ៖ ម៉ានី


