កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀងស្រីកូរ៉េខាងត្បូង Suzy និយាយអំពីតន្ត្រីថ្មីរបស់នាង ដែលនាងទើបតែចេញជាលើកដំបូង ក្នុងរយៈពេល ៤ឆ្នាំជាមួយទស្សនាវដ្តី ‘Marie Claire’ ។
ទស្សនាវដ្តីម៉ូដ Marie Claire បានចេញផ្សាយរូបភាព របស់ Suzy បង្ហាញវត្តមានមុខគម្របខែមេសា។ រូបភាពនោះ Suzy បានធ្វើឲ្យបេះដូងអ្នកគាំទ្រ លោតញាប់ជាមួយនឹង រូបរាងរដូវផ្ការីកស្រស់ស្អាត និងម៉ូដសក់ខ្លី ។ Suzy បានបង្ហាញរូបរាងដ៏ឡូយ ប៉ុន្តែទំនើបដោយការផ្គូផ្គង អាវយឺតពណ៌ស សំពត់អំបោះ និងស្បែកជើងកវែងពណ៌ខ្មៅ ហើយនាងក៏បានបង្ហាញពីភាពទាក់ទាញយ៉ាងខ្លាំង ដោយស្លៀកឈុតចម្រុះពណ៌ផងដែរ ។
ថ្មីៗនេះ Suzy បានត្រឡប់មកវិញក្នុងនាមជាអ្នកចម្រៀងទោល បន្ទាប់ពីរយៈពេល ៤ ឆ្នាំជាមួយនឹងការចេញបទចម្រៀងទោលរបស់នាង ‘Satellite’ កាលពីខែមុន ។ បទសម្ភាសន៍ជាមួយទស្សនាវដ្តី នាងបានចែករម្លែកថា វាជាដំណើរការស្វែងរកអ្វី ដែលអ្នកចូលចិត្ត និងពន្យល់អំពីបទ ចម្រៀងថ្មីរបស់នាង ។
នាងក៏ត្រូវបានគេដឹងថា បានចូលរួមនិពន្ធទំនុកច្រៀងបទនេះដែរ ហើយបាននិយាយថា ក្នុងបទនេះចង់ចាប់អារម្មណ៍ជាជាង សារច្បាស់និងប្លែកពីគេ ខ្ញុំគិតពីរឿងដែលមិនឈប់ឈរ តែអណ្តែតនោះ នៅជុំវិញខ្ញុំដូចជាលក្ខណៈរបស់នាង ៕ដោយ៖លី ភីលីព