សិល្បៈ និង កម្សាន្ត

Seolhyun សមាជិកក្រុម AOA បង្ហាញវត្តមានអ្នកគាំទ្រ ជាមួយរូបភាពរបស់នាង និង Jimin នៅលើ Instagram

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹង នាង Seolhyun សមាជិកក្រុម AOA និងអតីតសមាជិក AOA Jimin បានបង្ហាញពីមិត្តភាព មិនផ្លាស់ប្តូររបស់ពួកគេ លើបណ្តាញផ្សព្វផ្សាយ សង្គមយក្សអាមេរិក Instagram កាន់តែធ្វើឲ្យមានប្រជប្រិយភាព និងធ្វើឲ្យអ្នកគាំទ្រជាច្រើន លើបណ្តាញនេះ។

នៅថ្ងៃទី ២១ ខែមីនា តារាចម្រៀងនាង Seolhyun បានអាប់ដេតសម្រាប់ អ្នកគាំទ្ររបស់នាងនៅលើ Instagram ជាមួយនឹងរូបភាពជាច្រើនសន្លឹក។ ក្នុងចំណោមរូបភាព បានអាប់ដេតនោះ រូបភាពចុងក្រោយដែលនាងបង្ហោះ បានទាក់ទាញចំណាប់អារម្មណ៍ ព្រោះវាជារូបភាពរបស់នាង និងអតីតសមាជិក AOA Jimin ជាមួយគ្នា ហើយនេះជាការរំភើបចិត្តជាច្រើន ព្រោះនេះជាលើកទីមួយ ដែលនាងបង្ហោះរូបជាមួយ Jimin ចាប់តាំងពី Jimin ចាកចេញ។

កន្លងមកអ្នកទាំង២ បានបង្ហាញភាពស្និទ្ធស្នាលយ៉ាងប្រយោល ដោយបង្ហោះរូបភាពនៅកន្លែងតែមួយ។ ទន្ទឹមនឹងនេះ រឿងភាគថ្មីរបស់ Seolhyun ‘The Murderer’s Shopping List’ នឹងចាក់បញ្ចាំងនៅថ្ងៃទី ២៧ ខែមេសា៕
ដោយ៖លី ភីលីព

Most Popular

To Top