ស្នាមសាក់ជាសិល្បៈតុបតែងខ្លួនមួយបែបដែលពេញនិយមខ្លាំងមែនទែននៅជុំវិញពិភពលោក ជាក់ស្ដែងសូម្បីតែតារា K-Pop ជាច្រើននៅក្នុងឧស្សាហកម្មកម្សាន្ដកូរ៉េ នាំគ្នាសម្រុកចាក់សាក់ មានរូបភាពស្អាត ឃ្យូតៗជាច្រើន ទៅតាមចំណងចំណូលចិត្តរបស់អ្នកទាំងនោះ។
ស្នាមសាក់ទាំងនោះមិនត្រឹមតែបន្ថែមនូវភាពស្រស់ស្អាត លេចធ្លោប៉ុណ្ណោះទេ វាក៏បានបង្កប់នូវអត្ត ន័យពិសេសៗដែលសាមីខ្លួនបានសាក់នៅលើដងខ្លួនរបស់ពួកគេ។
តោះ! ទៅស្វែងយល់អំពីស្នាមសាក់នីមួយៗលើដងខ្លួនតារា K-pop ដូចតទៅ៖
១.Hongjoong
Hongjoong មានស្នាមសាក់ជាច្រើន ប៉ុន្តែមានតែមួយគត់ ស្នាមសាក់កជើង។ វាមានពាក្យ “FAITH” សរសេរផ្តេកដោយស្លាបនៅសងខាង ហើយត្រូវបានរចនាឡើងដោយ Hongjoong ផ្ទាល់។

២. Soyeon
Hongjoong មានស្នាមសាក់ពីរ មួយគឺផ្កាឈូកនៅលើស្មារបស់នាង និងមួយទៀតរូបភាព ចង្វាក់បេះ ដូងលើដៃរបស់នាង ដែលរូបនេះជានិមិត្តសញ្ញានៃការចុះឈ្មោះជាអ្នកបរិច្ចាកសរីរាង្គ។


៣. Kim Lip
Kim Lip មានស្នាមសាក់ព្រះច័ន្ទចន្ទមួយជំហៀងគួរឱ្យស្រឡាញ់នៅលើម្រាមដៃចង្អុលខាងស្តាំរបស់នាង! នាងមិនបានពន្យល់ច្បាស់ថាស្នាមសាក់តំណាងឱ្យអ្វីនោះទេ ប៉ុន្តែវាទាក់ទងនឹងការដាក់ចិញ្ចៀននៅលើម្រាមចង្អុលដៃម្ខាង ហើយនិមិត្តសញ្ញាព្រះច័ន្ទបានជាភ្ជាប់នឹង LOONA ដែលជាក្រុមរបស់នាង។

៤.Chan
Chan មានស្នាមសាក់ធំដល់ទៅ៣ហើយ សុទ្ធតែអត្ថន័យខុសគ្នា! មួយក្នុងចំណោម៣គឺជាស្លឹកឈឺនៅ លើកំភួនដៃរបស់គាត់ដែលតំណាងឱ្យការព្យាបាល។

ស្នាមសាក់ទីពីរគឺជាត្រីបាឡែននៅផ្នែកកំភួនដៃដែលបង្ហាញពីសេចក្តីស្រឡាញ់របស់គាត់ចំពោះបងស្រីរបស់គាត់។ ស្នាមសាក់ចុងក្រោយមិនទាន់ត្រូវបានគេឃើញពេញលេញនៅឡើយទេ ប៉ុន្តែវាហាក់ដូចជា រូបផ្កានៅលើខ្នង ដែលជានិមិត្តរូបនៃសុភមង្គល។


៥. Dohyun
Dohyun ដូច Soyeon ដែរគឺ Dohyunក៏មានស្នាមសាក់ អ្នកបរិច្ចាគសរីរាង្គនៅផ្នែកខាងក្នុងនៃដៃរបស់ របស់លោក៕
ប្រភព៖ SABAY
