សិល្បៈ និង កម្សាន្ត

ដំណើរហោះទៅដល់ LA តើ LISA ឆៀងចូលជួបភឿនៗណាខ្លះ?

អំឡុងពេល​នេះ​ Lisa (BLACKPINK) កំពុង​ស្ថិតនៅ​ក្នុង​ទីក្រុង Los Angeles រដ្ឋ California ហើយ​ដំណើរទៅ​លើកនេះ​ នាងក៏​ឆ្លៀតឱកាសបានជួប​នឹង​មិត្ត​ល្អ​របស់នាង​ជា​ច្រើននាក់ដែរ។

តាម​ការ​បង្ហាញ​កន្លងមក​ Lisa បាន​ជួប​ជាមួយនឹង​ NIKI តារា​ចម្រៀង និងជាអ្នកនិពន្ធបទចម្រៀង និង​ផលិតករតន្ត្រីជនជាតិឥណ្ឌូនេស៊ី នៅ​ក្នុង​កម្មវិធី 2021 Head In The Clouds (HITC) របស់ 88rising។ ឃើញ​ពីមិត្តភាព​របស់ពួកគេ អ្នកគាំទ្រ​ពិតជា​រំពឹង​ថា ថ្ងៃ​ណា​មួយសង្ឃឹម​តារា​ទាំង ២​ សហការចេញ​បទ​ថ្មីរួមគ្នាម្ដង។ADVERTISING

ក្រៅពី NIKI តារា K-Pop ជនជាតិថៃរូបនេះ​ក៏​បាន​បន្តជួប​ជាមួយនឹង​ Sorn (CLC) ដែលជា​មិត្តរួមជាតិដូចគ្នា។

ដោយឡែក​ បង្ហើប​ក្នុងបទសម្ភាស Lisa ថែម​ទាំង​បង្ហាញ​ពី​ការ​យល់ឃើញរបស់ខ្លួន​ទៀតថា​ នាង​ចង់សហការការងារជាថ្មីជាមួយនឹង​ Selena Gomez ក៏ដូចជា Megan Thee Stallion ទៀត។​https://www.youtube.com/embed/Z1AJj4NTaPA

ងាក​មក​ជំនួប ពេល​ដំណើរ​ទៅកាន់ LA របស់ Lisa វិញ​ នាង​ក៏បានជួប​ជាមួយនឹង​ DJ Snake (ផលិតករ​បទ​ SG ដែលកំពុងល្បី) ហើយពួកគេ​បាន​ជុំគ្នា​កម្សាន្ត​នៅ​ក្លឹប Zouk Nightclub នៅ Las Vegas ជាមួយគ្នាទៀត។

Kevin Woo ក៏ជា​មិត្តភ័ក្តិ​ម្នាក់​ក្នុងចំណោម​មិត្តល្អផ្សេងទៀត ដែល​ Lisa មកលេងជាមួយដែរ ហើយភាពស្និទ្ធស្នាលរបស់ពួកគេ​ ពិតជាមានតម្លៃបំផុត៕​

ប្រភព៖ SABAY

Most Popular

To Top