ភ្នំពេញ៖ អ្នកប្រើប្រាស់បណ្តាញ សង្គមហ្វេសប៊ុក និងអ្នកក្នុងចង្កោមសិល្បៈ មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពី តារាសម្តែង និងចម្រៀង អ្នកនាង សូដានីតា បង្ហោះរូបមួយសន្លឹក ជាមួយតារាចម្រៀង លោក យ៉ែម សំអូន ដោយភ្ជាប់ជាមួយសារ ប្រកាសជាសាធារណៈថា នាង សុំបញ្ឃប់រាល់ការងារ ជាមួយក្រុមតន្រ្តី Dara entertainment របស់លោកយ៉ែម សំអូន។
ដូចដែលទស្សនិកជនបានជ្រាបរួចមកហើយថា អ្នកនាង សូដានីតា និងលោក យ៉ែម សំអូន គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធក្នុងនាមជាមិត្តរួមអាជីព ។ ជាងនេះទៅទៀត គ្រប់កម ្មពិធីប្រគុំតន្ត្រីដែលរៀបចំដោយលោក យ៉ែម សំអូន គឺតែងតែមានវត្តមានរបស់អ្នកនាង សូដានីតា ធ្វើជាពិធីការិនី ឬជាតារាចម្រៀងជានិច្ច ។ ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជនភ្ញាក់ផ្អើលនោះ គឺកាលពីម្សិលមិញនេះ ស្រាប់តែតារាស្រីពហុជំនាញសាច់ខ្ចីខាងលើ បានបង្ហោះសារលើបណ្ដាញសង្គមរបស់នាងថា នឹងបញ្ឃប់រាល់ការងារជាមួយក្រុមតន្រ្តី Dara entertainment របស់លោកយ៉ែម សំអូន។
នៅក្នុងសាររបស់ អ្នកនាង សូដានីតា មានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា « ១សន្លឹកនេះ គឺជាសន្លឹកខ្ញុំផុសចុងក្រោយ ដោយនាងខ្ញុំសូមប្រកាស រាល់ការងារ Dara Entertainment Samonn Yem គឺនាង ខ្ញុំសូមបញ្ឃប់ទាំងអស់។ មនុស្សគ្រប់គ្នាតែងតែចង់បានល្អ កុំចេះតែថាអោយគេខុស ១០០ដង ដោយមិនមានអ្នកមិនហ៊ានតប តែដល់ពេលគេហ៊ានតប តាំងពីក្តៅក្រហាយ ! កញ្ចក់អាចឆ្លុះខ្លួនមុខ របស់យើងពេល ដែលយើងត្រូវការ តែភ្នែកមនុស្ស គឺជាកញ្ចក់ជាប់នឹងសកម្មភាពរបស់មនុស្សគ្រប់គ្នា! រៀនមើលគល្អខ្លះផង» ។
ក្រោយពីអ្នកនាងសូដានីតា បង្ហោះសំណេរបែបនេះ ឃើញគណនីហ្វេសប៊ុក Dara Entertainment បានចូលខមមិនថា «មិនបាច់សុំទោសខ្ញុំទេ ព្រោះខ្ញុំ គឺជាអ្នកសុំមុន ហើយសម្រាក ដោយប្រើនូវវ៉ោយសម្លេងរបស់ខ្ញុំផ្ទាល់គ្រាន់ ដើម្បីកុំឲ្យលំបាក មិនបានធ្វើការជាមួយខ្ញុំហើយ ដើម្បីកុំឲ្យអន់ដល់កិត្តិយស ថ្លៃថ្នូររបស់ប្អូនផង»។ ពេលនោះ អ្នកនាងសូដានីតា បានឆ្លើយតបថា « ខ្ញុំសុំមិនតប ព្រោះការគិតខុសគ្នា ចឹង គួរធ្វើការផ្សងពីគ្នា រៀនអោយតម្លៃ អ្នកដទៃផង» ។ បន្តិចក្រោយមក ម្ចាស់គណនីហ្វេសប៊ុ Dara Entertainment បានផ្លោងពាក្យសម្តីទៀតថា « បើនិយាយពីរឿងតម្លៃ រឹតតែឆ្ងាយគ្នាហើយ ក្នុងនាមខ្ញុំជាប្រធាន ខ្ញុំត្រូវគុណទ្វេដងពីរឿង អ្នកដែលមិនផ្ដល់តម្លៃឲ្យខ្ញុំ ខ្ញុំគ្រាន់តែមិនដែលនិយាយ តែបើអ្នកបង្ខំ ខ្ញុំអត់និយាយ ខ្ញុំមានភស្តុតាងទាំងអស់។ អ្នកដៀលប្រធាន របស់អ្នកកប់មាត់ នៅហ៊ានតវ៉ាចង់បានតម្លៃទៀត បើចង់បានខ្ញុំឱ្យ ខ្ញុំមានឯកសារគ្រប់យ៉ាងទាំងអស់ ទាំងសំឡេង ទាំងសំណេរ ដែលមើលងាយខ្ញុំ» ។
ជុំវិញករណីខាងលើនេះ Lookingtoday មិននៅទាន់សុំការបញ្ជាក់បន្ថែមពីអ្នកនាងសូដានីតា និងលោកញ៉ែម សំអូន បាននៅឡើយទេ តែយ៉ាងណា យើងរង់ចាំស្វាគមន៍ជានិច្ច៕
ដោយ៖ ម៉ានី