សិល្បៈ និង កម្សាន្ត

ចាំ Van Nistelrooy ទេ? ពេល​នេះ​បាន​ក្លាយ​ជា​អ្នក​ចាត់​របស់​ក្លឹប PSV ​ហើយ

អតីត​កីឡាករ​ Manchester United លោក Ruud van Nistelrooy នឹង​ក្លាយ​ជា​អ្នក​ចាត់​​ថ្មី​របស់​ក្លឹប​ PSV Eindhoven នៅ​រដូវ​កាល​ក្រោយ ​ដែល​ជា​ការ​ដឹក​នាំ​​​ក្នុង​ឈុត​ធំ​​ដំបូង​ ក្នុង​អាជីព​របស់​លោក ។

Van Nistelrooy វ័យ​៤៥​ឆ្នាំ ​នឹង​ជំនួស​កន្លែង ​របស់​លោក Roger Schmidt ដែល​នឹង​ចាកចេញ​ពី PSV នៅ​​បញ្ចប់​រដូវ​កាល​នេះ ​ពេល​​កុងត្រា​របស់​លោក​បាន​អស់។ Nistelrooy បាន​បញ្ជាក់​ថា នេះ​គឺ​ជា​ក្ដី​ស្រមៃ​របស់​ខ្លួន​​ ក្នុង​ការ​ក្លាយ​ជា​គ្រូ​របស់ PSV ។

Nistelrooy រក​បាន​៦២​គ្រាប់ សម្រាប់​ការ​លេង​៦៧​ប្រកួត​ឲ្យ PSV រវាង​ឆ្នាំ​១៩៩៨​ ដល់​២០០១ មុន​ពេល​ជោគជ័យ​៥​ឆ្នាំ ​ជាមួយ United ។ លោក​ធ្លាប់​ជួយ PSV ឈ្នះ​ពាន​លីគ​កំពូល​ហុល្លង់​ ​២​សម័យ​១៩៩៩-២០០ និង​២០០០-០១ ។ Nistelrooy បាន​ចូល​និវត្តន៍ ​ពី​បាល់​ទាត់​នៅ​ឆ្នាំ​២០១២ ប៉ុន្តែ​បាន​ចំណាយ​ពេល​២​ឆ្នាំ​​ធ្វើ​ជា​ជំនួយ​ការ ​ក្រុម​ជម្រើសជាតិ​ហុល្លង់ និង​ធ្លាប់​ដឹក​នាំ​ក្រុម ​យុវជន​របស់ PSV ៕

Most Popular

To Top