អាមេរិក៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ Channel news Asiaបានប្រាប់ឲ្យដឹងថា លោក Bruce Willis ជាតារានៃរឿង Die Hard franchise និងភាពយន្តសកម្មភាពរាប់សិបផ្សេងទៀតនឹងចូលនិវត្តន៍ពីការសម្តែងបន្ទាប់ពីត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺផ្លូវចិត្ត “Aphasia” ជាជំងឺបានរារាំងសមត្ថភាពយល់ដឹង។
គ្រួសាររបស់លោកបាននិយាយថា លោក Willis វ័យ ៦៧ ឆ្នាំទទួលបានភាពល្បីល្បាញក្នុងឆ្នាំ ១៩៨0 រឿងកំប្លែង-រឿងភាគ Moonlighting ហើយបានបង្ហាញខ្លួនក្នុងខ្សែភាពយន្តប្រហែល ១00 ជុំវិញអាជីពរយៈពេល ៤ ទសវត្សរ៍របស់លោក ដោយទទួលបានការសាទរចំពោះតួនាទីរបស់លោកសម្រាប់រឿង Pulp Fiction និង The Sixth Sense និង Golden Globe Award និង two Emmys។
ប៉ុន្តែលោក Willis ប្រហែលជាគេស្គាល់ថា ល្អបំផុតសម្រាប់ការលេងជាប៉ូលិសក្រុងញូវយ៉កមានភាពរឹងប៉ឹងដែលតាមចាប់មនុស្សអាក្រក់ក្នុងរឿង Die Hard ទាំង៥រឿងចេញពីឆ្នាំ ១៩៨៨ ដល់ឆ្នាំ ២0១៣។ គ្រួសាររបស់លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នេះគឺជាពេលវេលាដ៏លំបាកសម្រាប់គ្រួសាររបស់យើង ហើយយើងពិតជាដឹងគុណចំពោះការបន្តក្តីស្រលាញ់ ក្តីមេត្តា និងការគាំទ្ររបស់អ្នក។
លោក Willis និងតារាសម្ដែង Demi Moore គឺជាគូស្នេហ៍តារាល្បីបំផុត របស់ហូលីវូដក្នុងទសវត្សរ៍ឆ្នាំ ១៩៩0 រហូតដល់ការលែងលះរបស់ពួកគេក្នុងឆ្នាំ ២000 ប៉ុន្តែពួកគេនៅតែស្និទ្ធស្នាលបន្ទាប់ពីការបែកបាក់គ្នា។ បច្ចុប្បន្នលោកបានរៀបការជាមួយតារាបង្ហាញម៉ូដ និងជាតារាសម្ដែង Emma Heming ហើយមានកូនសរុបចំនួន ៥ នាក់ ដោយស្ត្រីទាំង២នាក់៕