សិល្បៈ និង កម្សាន្ត

អាពាហ៍ពិពាហ៍របស់ Hyun Bin និង Son Ye-jin រៀបការលក្ខណៈក្រុមគ្រួសារ និងមិត្តភក្តិជិតស្និទ្ធ

កូរ៉េ៖នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ទីភ្នាក់ងាររបស់ពួកគេដែលបានចេញផ្សាយ ឲ្យដឹងដថា គូស្នេហ៍តារាល្បី Crash Landing On You លោក Hyun Bin និងនាង Son Ye-jin ត្រូវបានបញ្ជាក់ថា នឹងរៀបការជាមួយគ្នានៅថ្ងៃ ៣១ ខែមីនា ឆ្នាំ២០២២ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Channel news Asia។

ដូចបានរាយការណ៍ដោយវិបផតថលកម្សាន្ត Soompi សេចក្តីថ្លែងការណ៍ពី VAST Entertainment និង MSTeam បានប្រកាសថា តារាសម្តែង Son Ye-jin និង Hyun Bin កំពុងរៀបចំពិធីមង្គលការរបស់ពួកគេនៅថ្ងៃនេះដោយបោះជំហានដំបូងរបស់ពួកគេក្នុងនាមជាគូស្នេហ៍។ ពិធីនេះនឹងធ្វើឡើងជាលក្ខណៈឯកជនដោយគិតគូរអំពីស្ថានភាពមេរោគ OVID-19 ដូច្នេះយើងខ្ញុំសូមការយោគយល់ដ៏សប្បុរសរបស់អ្នក។ យើងកំពុងចែករម្លែកព័ត៌មានជាមួយនឹង រូបថតអាពាហ៍ពិពាហ៍របស់ពួកគេជំនួសវិញ។

សេចក្តីថ្លែងការណ៍បន្តទៀតថា ភ្នាក់ងារបានថ្លែងអំណរគុណចំពោះពរជ័យ និងការគាំទ្រដ៏កក់ក្តៅបានផ្ញើជូនចំពោះតារាសម្តែងសម្រាប់ការចាប់ផ្តើមថ្មីរបស់ពួកគេ ហើយថា ពួកគេនឹងបន្តខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីតបស្នងចំពោះក្តីស្រឡាញ់ដែលបានទទួល។

យោងតាមសារព័ត៌មានកូរ៉េខាងត្បូងមួយចំនួនថា ពិធីនេះនឹងត្រូវធ្វើឡើងនៅ Aston House របស់សណ្ឋាគារ Grand Walkerhill ភាគខាងកើតទីក្រុងសេអ៊ូល នៅម៉ោង៤ រសៀល (ម៉ោង ៣ រសៀលនៅប្រទេសសិង្ហបុរី) ហើយនឹងជាព្រឹត្តិការណ៍ឯកជនមួយ ដោយមានតែក្រុមគ្រួសារ និងមិត្តភក្តិជិតស្និទ្ធដែលបានអញ្ជើញ៕ ដោយ៖លី ភីលីព

Most Popular

To Top