ភ្នំពេញ៖ ពិធីការិនី ហេង ផាន់ណា ឬ ហេង កែវនីតា ដែលមានអាយុច្រើនបន្ដិចទៅហើយនោះ នាង ក៍មិនខុសពីឌួង ហ្សូរីដា ដែរពោលគឺ បានព្យាយាមលាក់រឿងស្នេហាជាច្រើនឆ្នាំនិងគ្មាន ដំណឹងរៀបការប្ដី ថានឹងធ្វើនៅពេលណា ឡើយ។


ជាការពិតណាស់ពិធីការិនីល្បីឈ្មោះខាងលើ ហាក់ដូចជាលាក់បាំងយ៉ាថជិតបំផុតទៅលើជីវិតឯកជនរបស់នាង ជាពិសេសទៅលើរឿងស្នេហា ពុំមាននរណាដឹងថា តើបច្ចុប្បន្ន ហេង កែវនីតា កំពុងបង្កាត់ភ្លើងស្នេហ៍ជាមួយបុរសណាមួយឡើយ ។ ហើយប្រសិនបើមានអ្នកសួរនាំរឿងនេះ គឺនាងតែងតែដើ់រចេញ ឬសុំមិននិយាយតែម្ដង ។

យ៉ាងណាមិញ រយៈពេលចុងក្រោយនេះ ពិធីការនីសាច់សខ្ចីរូបនេះ ត្រូវមហាជនស្ងើចសរសើរពីសម្រស់ជាខ្លាំង ក្រោយគ្រប់គ្នាបានឃើញរូបថតដែលបង្ហោះលើគណនីបណ្តាញសង្គមផ្ទាល់ខ្លួនរបស់នាង ដោយនាងបញ្ចេញភាពស៊ិចស៊ីតាមរយៈរូបភាពជាច្រើនសន្លឹក ដែលនេះហាក់ខុសប្លែកកន្លងទៅដែលនាងធ្លាប់តែជាតារាស្រីនិយមស្លៀកពាក់ស្រគត់ស្រគំ។
គួរឱ្យដឹងថា គិតមកទល់បច្ចុប្បន្ននេះ អតីតកញ្ញាឯកសាប៊ូលុច្ស កញ្ញា ហេង កែវនីតា មានវ័យ ៣៤ឆ្នាំហើយ ។ ហើយសម្រស់ ក៏ដូចជាការតុបតែងខ្លួនបែបសិចស៊ីរបស់នាង ត្រូវបានមហាជន ចាប់អារម្មណ៍ កត់សម្គាល់ឃើញថាប្លែក នៅពាក់កណ្តាលឆ្នាំ២០២១ ពោលអំឡុងរដូវកាលកូវីដ១៩នេះ។ ជាញឹកញាប់នាងតែងតែបង្ហាញរូបរាងដងខ្លួនដ៏ស្រឡូន ត្រគៀកសាយ គួរឱ្យគយគន់ រីឯសម្រស់ដើមទ្រូងវិញក៏ស្រស់ស្អាតខ្លាំង រហូតបុគ្គលមួយចំនួនធ្លាប់កើតការសង្ស័យថានាងកែពង្រីកដើមទ្រូងទៀតផង ៕ ដោយ៖ ម៉ានី


