សិល្បៈ និង កម្សាន្ត

តាំងពីរៀបការមក ចែ ឡេង ឡើងសម្រស់កាន់តែខ្លាំង មិនចាញ់តារាបរទេស

ភ្នំពេញ៖ តារាសម្ដែងស្រីវ័យក្មេង ដែលកំពុងមានប្រជាប្រិយភាពខ្លាំងលើបណ្ដាញសង្គម ក្រោយពីបានរៀបការ សាងគ្រួសារកាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២១ រួចមក សង្កេតឃើញថា នាងនៅតែមមារញឹកខ្លាំងជាមួយការងារជាអ្នកផ្សព្វផ្សាយផលិតផលសម្អាង ។ ហើយកត្តាដែលធ្វើឱ្យម្ចាស់ផលិតផលសម្អាងទាំងអស់ចាប់អារម្មណ៍ ដាក់ការងារឱ្យនាងធ្វើនេះ ដោយសារតែសម្រស់ ចែឡេង ស្រស់ស្អាត គួរឱ្យស្រឡាញ់ បូករួមជាមួយចំណេះដឹងផ្នែកថែរក្សាសម្រស់ ក៏ដូចជាវិធីផាត់មុខគួរឱ្យទាក់ទាញរបស់នាងផងដែរ ។

ជាការពិតណាស់​ អ្វីដែលធ្វើឱ្យទស្សនិកជន អ្នកគាំទ្រចាប់អារម្មណ៍នោះគឺថា ចាប់តាំងពីរៀបការរួច ចែ ឡេង កាន់តែមានសម្រស់ស្អាតទ្វេរដង ជាពិសេសនៅតែរក្សាបានរាងស្លីម តូចច្រឡឹងគួរឱ្យស្រឡាញ់បំផុត ដែលអំណោយផលសម្រាប់នាងអាចស្លៀកពាក់ខោអាវបានគ្រប់កាលៈទេសៈមិនថាបែបស្រគត់ស្រគុំ ឬសិចស៊ីឡើយ ។

ងាកទៅមើលជីវិតឯកជនរបស់តួឯកស្រីនៅក្នុងរឿង «មិត្តភក្ដិទាក់ស្នេហ៍» នេះផងដែរ ឃើញថា តាំងពីពេលរៀបការមក នាងតែងតែបង្ហាញពីស្នាមញញឹមជានិច្ច ទៅកាន់អ្នកគាំទ្ររបស់នាងលើបណ្ដាញសង្គម។

គួរឱ្យដឹងថា ចែ ឡេង ក្រោយពីបានកសាងប្រជាប្រិយភាពជោគជ័យនៅក្នុងសង្គមសិល្បៈអស់រយៈពេលជិត ៤ ឆ្នាំរួចមក ស្រាប់តែកាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២១ នេះ ចែឡេង បានសម្រេចចិត្តចូលរោងការ ដែលរៀបចំឡើងជាលក្ខណៈគ្រួសារតិចតួចមួយមានតែវត្តមានសាច់ញាតិ ចាស់ទុំទាំងសងខាងប៉ុណ្ណោះដែលចូលរួម ។ គេនៅចាំបានថាស្រីស្អាតខាងលើនេះ ចាប់ផ្ដើមទទួលបានកេរ្តិ៍ឈ្មោះតាមរយៈការសម្ដែងរឿងបែបយុវវ័យដំបូងមានចំណងជើងថា «មិត្តភក្ដិទាក់ស្នេហ៍» ហើយក្រោយមកគឺរឿង «លួចស្នេហ៍អ្នកជិតខាង » ជាដើម ៕ ដោយ៖ ម៉ានី

Most Popular

To Top