ភ្នំពេញ៖ តារាសម្ដែងសិចស៊ី សាន សុម៉ាលី ក៏មិនខុសពីមិត្តរួមអាជីពមួយចំនួនដែរ ពោលគឺស្ងាត់ៗក៏សម្រាលបានកូនស្រីដ៏ស្រស់ស្អាតមួយកាលពីប៉ុន្មានខែមុនដោយមិនទាន់រៀបការ ជាពិសេសសូម្បីតែមុខ គូស្នេហ៍របស់ខ្លួនក៏នាងមិនហ៊ានបង្ហាញដែរ ។

យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ តារាស្រីសម្បូសាច់ទ្រូងខាងលើ ក៏បានបង្ហាញមុខឪពុកកូនស្រីរបស់ខ្លួនឃើញថាពិតជាមានមុខមាត់ស្រស់សង្ហានិងវ័យក្មេងទៀតផង ។ តាមពិតបុរសដែលជាគូស្នេហ៍របស់ សាន សុម៉ាលី គឺជាបុរសវ័យក្មេងម្នាក់ដែលគេតែងតែឃើញនាងបណ្តើរគ្នាទៅណាមកណាជាញឹកញាប់ក្រោយពីនាងចែកផ្លូវជាមួយតារាសម្តែងរូបសង្ហាវ័យក្មេងប្រុសខួច ។ ថ្មីៗនេះ សាន សុម៉ាលី បានចែករំលែករូបភាពរួមគ្នាបីនាក់កូនស្រីមើលទៅពិតជាមាន ក្តីសុខ ជាពិសេសកូនស្រីរបស់នាងមានមុខមាត់កាត់ទៅរកឪពុកបេះដាក់តែម្តង ។
ក្រោយសម្រាលកូនរឹងដៃរឹងជើងពេលនេះ សាន សុម៉ាលី ក៏ចាប់ផ្តើមងាកមកលេងខ្លួនយ៉ាងសិចស៊ីម៉ាទំហឹង ហើយក្នុងនោះក៏មានការសរសើរពីសំណាក់មិត្តភក្តិថានៅតែស្រស់ស្អាតបើទោះក្លាយជាម៉ាមីក៏ដោយ ។ សព្វ ថ្ងៃនេះ សាន សុម៉ាលី ហាក់មិនមានសកម្មភាពនៅក្នុងការសម្តែងអ្វីឡើយ ។

គួរឱ្យដឹងថា សាន សុម៉ាលី ធ្លាប់ជាតារាសម្តែងស្រីដែលមានសម្រស់ស្អាតនិងមានឈ្មោះបោះសំឡេងដែលនាងចាប់ផ្តើមល្បីល្បាញនឹងមានការគាំទ្រខ្លាំងក្រោយពីនាងបានសម្តែងជានាងកាកី ប៉ុន្តែក្រោយពីតារាវ័យក្មេងរីកដុះដាល សាន សុម៉ាលី ក៏មិនសូវមានមុខនៅក្នុងសិល្បៈឡើយស្របពេលសម្រស់របស់នាងថមថយនឹងបណ្តោយឱ្យមានរូបរាងធាត់ទ្រលុកទ្រលន់ខ្លាំង ។ មួយរយៈក្រោយនេះ ទស្សនិកជនចាប់ផ្ដើមឃើញ សាន សុម៉ាលី ដូចជាកំពុងវិលរកអាជីពសិល្បៈជាថ្មី ដោយឃើញនាង ថតកម្មវិធីមួយចំនួនរបស់ស្ថានីយទូរទស្សន៍ រួមនឹងការថតរឿងថ្មីមួយដែលជារឿងបែបបុរាណ តែនាងមិនទាន់ប្រាប់ពីចំណងជើងនៅឡើយទេ ហើយនេះជាការថតរឿងដំបូងរបស់នាង ក្រោយដកខ្លួនពីអាជីពនេះជាង ១០ ឆ្នាំមកហើយ ៕




ដោយ៖ ម៉ានី
