ជាមួយនឹងទ្រព្យសម្បត្តិ ១.៧ ពាន់លានដុល្លារ Rihanna បន្តកាន់តំណែង ជាតារាចម្រៀងស្រីដែលមានជាងគេបំផុត នៅលើពិភពលោក។ នៅឆ្នាំ ២០២១ នាងត្រូវបានគេផ្តល់កិត្តិយ ក្លាយជាមហាសេដ្ឋី USD ដំបូងរបស់ប្រទេស នៅ Barbados ។
កាលពីថ្មីៗនេះ សារព័ត៌មាន Daily Star បានរាយការណ៍ថា តារាចម្រៀងប៉ុប Rihanna បានចូលរួមជាផ្លូវការក្នុង បញ្ជីមហាសេដ្ឋី Forbes ។
នៅឆ្នាំ២០២២នេះ នាងបន្តរក្សាកំណត់ត្រា ជាតារាចម្រៀងស្រីដែលមានជាងគេបំផុត ក្នុងពិភពលោក។ អ្នកចម្រៀង Umbrella បានបង្ហាញខ្លួននៅក្នុងបញ្ជីជាមួយ Elon Musk, Jeff Bezos, Jay-Z និង Kanye West។ Rihanna ត្រូវបាន ទស្សនាវដ្ដី Forbes វាយតម្លៃ ថាមានទ្រព្យសម្បត្តិរហូតដល់ ១,៧ ពាន់លានដុល្លារ។ ភាគច្រើននៃប្រាក់របស់នាងបានមកពីម៉ាកគ្រឿងសំអាង Fenty Beauty និងភាគហ៊ុន ៣០% បានមកពីខោអាវទ្រនាប់ Savage x Fenty ។
Fenty Beauty ដែលជាបណ្តាញគ្រឿងសំអាង ដែលគ្រប់គ្រង ដោយតារាចម្រៀង ស្រីរូបនេះ និងក្រុមម៉ូដប្រណីត LVMH បង្កើតការលក់បានជាង ៥៥០ លានដុល្លារក្នុងឆ្នាំ ២០២០ ។ ក្រុមហ៊ុនរបស់តារាចម្រៀងរូបនេះ រីកចម្រើនក្នុងបរិបទ នៃសាជីវកម្មជាច្រើន ។ ទន្ទឹមនឹងនេះដែរ ម៉ាកសម្លៀកបំពាក់ Savage x Fenty រកបានតម្លៃ ១ ពាន់លានដុល្លារ ក្នុងខែកុម្ភៈ ឆ្នាំ ២០២១ នោះបានជួយឱ្យតារាចម្រៀង រូបនេះបានបង្កើតកំណត់ត្រា ជាមហាសេដ្ឋីប្រាក់ដុល្លារដំបូងគេ របស់ប្រទេស Barbados ៕