សិល្បៈ និង កម្សាន្ត

តារាចម្រៀងប៉ុប នាង Rihanna សារភាពថា មានការភ័យខ្លាច មុនកម្មវិធី Super Bowl

អាមេរិក៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Channel news Asia បានប្រាប់ឲ្យដឹងថា តារាចម្រៀងប៉ុប Rihanna ជាតារាលំដាប់ពិភពលោក ដែលទទួលបានពានរង្វាន់ Grammy ចំនួន៩បានទទួលស្គាល់ថា នាងនៅតែមានអារម្មណ៍មិនសប្បាយចិត្ត មុនពេលការសម្ដែងផ្ទាល់ និងមានការភ័យខ្លាច ចំពោះការឡើងឆាកតន្ត្រីដ៏ធំបំផុតនៅ Super Bowl នៅឆ្នាំក្រោយ។

នាង Rihanna បានផ្តល់កំណើតកូនដំបូងរបស់នាង កាលខែឧសភាបាននិយាយថា នាងពិតជាត្រូវគិតនៅពេលនាង ត្រូវបានគេស្នើសុំឲ្យដាក់ចំណងជើង កម្មវិធី Super Bowl halftime កាលខែកុម្ភៈ ឆ្នាំ ២០២៣ នៅចំពោះមុខអ្នកទស្សនាទូរទស្សន៍ ទូទាំងពិភពលោករាប់លាននាក់។ នាង Rihanna បាននិយាយក្នុងបទសម្ភាសន៍មួយ មុនការបញ្ចាំងលើកដំបូងរបស់ Savage X Fenty Vol 4 ថា វាជាបញ្ហាប្រឈមដែលខ្ញុំសុខចិត្តទទួលយក ហើយខ្ញុំពិតជាទន្ទឹងរង់ចាំវា ។

នាងបានបន្ថែមថា វានឹងក្លាយជាការខិតខំប្រឹងប្រែងជាច្រើន ជារឿងធំបំផុតដែលខ្ញុំមិនធ្លាប់ធ្វើ ក្នុងអាជីពទាំងមូលរបស់ខ្ញុំ។ ថ្វីបើមានការសាទរក៏ដោយ ក៏តារាចម្រៀងកើតនៅ Barbados បាននិយាយថា នាងនៅតែមានអារម្មណ៍ថា មានសម្ពាធក្នុងការសម្តែងផ្ទាល់។

នាងបានបន្តថា ខ្ញុំភ័យណាស់ ខ្ញុំភ័យណាស់នៅគ្រប់ឆាក ប៉ុន្តែជាពិសេសនៅតាមកញ្ចក់ទូរទស្សន៍ វាដូចជាមិនអាចអត់ទោសឲ្យបាន ដូច្នេះអ្នកត្រូវតែយល់ឲ្យបានត្រឹមត្រូវ។ Savage X Fenty Vol 4 ត្រូវបានថតទុកមុនបានបង្ហាញខ្លួន ជាលើកដំបូងនៅលើ Prime Video របស់ Amazon.com Inc នៅថ្ងៃពុធ ទី៩ ខែវិច្ឆិកា) ។ កម្មវិធីនេះនឹងមានការបង្ហាញដោយ Cara Delevingne, Irina Shayk, Joan Smalls, Kornbread, Lilly Singh, Simu Liu និងអ្នកដទៃទៀត៕

ដោយ៖លី ភីលីព

Most Popular

To Top