ភ្នំពេញ៖ តារាម៉ូឌែល និងសម្ដែងវ័យក្មេង កញ្ញា ដាដាវ ក្រោយពីបានធ្វើឱ្យអ្នកគាំទ្របុរសៗខកចិត្តដោយសារតែនាងបានសម្រេចចិត្តបញ្ចប់ភាពនៅលីវ កាលពីប៉ុន្មានខែកន្លងទៅ ឃើញថាជីវិតរបស់នាងកាន់តែប្រែប្រួលមើលទៅប្រៀបបានដូចជាសេដ្ឋិនីវ័យក្មេងមួយរូបយ៉ាងដូច្នេះដែរ ដែលក្រៅតែពីរូបសម្រស់កាន់តែស្អាតផូផង់ហើយនោះ អនាគតប្ដីរបស់នាង ក៏បានបំពេញបំណងគ្រប់យ៉ាងតាមតម្រូវចិត្ត ។ តួយ៉ាងដូចជាកាលពីពេលថ្មីនេះ គេទាំងពីរនាក់បានបង្ហាញផ្ទះមួយកន្លែងជាផ្ទះក្នុងស្រមៃមានតម្លៃរហូតទៅដល់កន្លះលានដុល្លារជាងឯនោះ ។

ជាការពិតណាស់ ដាដាវ បានពញ្ញាក់អារម្មណ៍អ្នកគាំទ្រសារជាថ្មី ដោយនាំគូដណ្ដឹងទៅមើលផ្ទះក្នុងក្តីស្រមៃ បែបវីឡាទោល យ៉ាងធំស្កឹមស្កៃ និងប្រណីតមួយកន្លែង ។ ហើយបើតាមសម្តីតារាស្រីរូបនេះ គឺវីឡាទោលនេះ មានតម្លៃរហូតដល់ទៅជាង ៦០ម៉ឺនដុល្លារឯណោះ។
ជាមួយគ្នានេះដែរ បន្ទាប់ពីបានឃើញដូច្នេះហើយ ក៏មានហ្វេនៗរបស់នាង ចូលទៅបញ្ចេញមតិកោតសរសើរដល់នាងខ្លាំងមែនទែន បើទោះជាក្មេងៗពិតមែនតែ អ្នកទាំងពីរមានសម្ថភាពពូកែ រកលុយ ដើរតាមក្តីស្រមៃខ្លួនបានយ៉ាងដូច្នេះ ។
គួរឱ្យដឹងថា តារាស្រីដ៏ល្បីឈ្មោះមួយរូប គឺ កញ្ញា ដាដាវ បានសម្រេចចិត្តដឹកដៃគូស្នេហ៍ ចូលរោងភ្ជាប់ពាក្យកាលពីអំឡុងពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ ។ មុនពេលពិធីភ្ជាប់ពាក្យនេះកើតឡើង គឺខាងគូដណ្តឹង របស់កញ្ញា ដាដាវ បានបង្ហាញពីទំនាក់ទំនង ជាមួយគ្នា តាំងពីឆ្នាំ២០១៩ មកម្ល៉េះ ហើយគេទាំងពីរនាក់
នៅរក្សាទំនាក់ទំនងស្នេហាយ៉ាងរឹងមាំ រហូតដល់សព្វថ្ងៃ ៕
ដោយ៖ ម៉ានី





