ចិន៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តចិន បានប្រាប់ឲ្យដឹងថា អាពាហ៍ពិពាហ៍ខ្យល់កួចរបស់អ្នកនាង Barbie Hsu ជាមួយអតីតមិត្តប្រុស លោក DJ Koo កំពុងខឹងនឹងអតីតស្វាមី Wang Xiaofei ខណៈរុញច្រានដល់កម្រិតនៃសកម្មភាពសងសឹករបស់លោក នាងBarbie បានត្អូញត្អែរថា ធម្មជាតិគ្រប់គ្រងរបស់លោក បានធ្វើឲ្យអាពាហ៍ពិពាហ៍រយៈពេល ១0 ឆ្នាំរបស់នាងមានអារម្មណ៍ថា ដូចជាជីវិតនៅក្នុងគុក។
នៅពេលបងស្រីរបស់នាង Dee Hsu និយាយអំពីអាពាហ៍ពិពាហ៍ថ្មីរបស់នាង Barbie ក្នុងកម្មវិធីជជែកមួយ Xiaofei បានបញ្ចេញកំហឹង និងហៅអតីតបងស្រីថ្លៃរបស់លោកថា “ត្លុក” បន្ទាប់មក Unfollow នាងនៅលើបណ្តាញសង្គមភ្លាមៗ ដោយមានអារម្មណ៍ពុះកញ្ជ្រោល lokត្រូវបានគេចោទថា បានឈ្លោះជាមួយអ្នកណាម្នាក់ជុំវិញ ពាក្យចចាមអារ៉ាមថាមិត្តស្រីថ្មី Zhang Ying Ying ហើយត្រូវបែកក្បាលហូរឈាម។
នៅថ្ងៃដែលអ្នកនាង Barbie និងលោក DJ Koo បានចុះឈ្មោះរៀបការ Xiaofei បានសុំបុគ្គលិកម្នាក់ ឲ្យដកគ្រឿងសង្ហារិមទាំងអស់នៅផ្ទះ Barbie ក្នុងទីក្រុង Taipei។ វត្ថុទាំងនោះត្រូវបានផ្លាស់ទៅយានដ្ឋាន នៃសណ្ឋាគារ Xiaofei’s S Hotel ។ អ្នកជំនួញរូបនេះបានបញ្ចេញកំហឹង បន្ទាប់ពីអានព័ត៌មានថា DJ Koo នឹងនៅដាច់ដោយឡែកពីគេ ក្នុងអាផាតមិន បន្ទាប់ពីបញ្ចប់ការដាក់ឲ្យនៅដាច់ដោយឡែកពីគេក្នុងសណ្ឋាគារ។ ច្បាស់ណាស់ Xiaofei មិនចង់ឲ្យការផ្លាស់ប្តូរ DJ Koo នៅតៃវ៉ាន់ងាយស្រួលទេ!
សកម្មភាពរបស់ Xiaofei បានធ្វើឲ្យ Barbie ខឹងសម្បារយ៉ាងខ្លាំង ដែលបាននាំទៅកាន់បណ្តាញទំនាក់ទំនងសង្គម ឯកជនរបស់នាង ដើម្បីត្អូញត្អែរអំពីលោក។ វាត្រូវបានគេនិយាយថា លោកបានបោករួចហើយ ខណៈ រៀបការជាមួយ Barbie ជំរុញឲ្យនាងលែងលះលោក។
យោងតាមការលេចធ្លាយអេក្រង់ នៃការសន្ទនាជជែករបស់ Barbie នាងបានត្អូញត្អែរ ពីផ្នែកគ្រប់គ្រងរបស់ Xiaofei ។ នាងមានអារម្មណ៍ដូចជានាងនៅក្នុងគុក ហើយបានបាត់បង់សេរីភាពទាំងស្រុង។ នាងបានត្អូញត្អែរអំពីការឡើងទម្ងន់ លើសរបស់នាង ហើយមិនអនុញ្ញាតឲ្យនាងញ៉ាំអាហារ រាល់ពេលលោកត្រឡប់មកវិញ ដោយស្រវឹងលោកបានបោះរបស់របរ គ្រប់ទីកន្លែង ហើយនៅតែតម្រូវឲ្យ Barbie សម្អាត ទោះបីជាមានអ្នកជួយនៅផ្ទះក៏ដោយ៕ ដោយ៖លី ភីលីព