សិល្បៈ និង កម្សាន្ត

ធ្ងន់ករ! គិតតាមស្ថានទម្ងន់ទោស Will Smith អាចនឹងដកហូតពានរង្វាន់ Oscars មកវិញ

Harry Lennix សមាជិកនៃបណ្ឌិតសភា បាននិយាយថា សកម្មភាពរបស់ Will Smith គឺជាទង្វើរដែលមិនអាច អត់ទោសបាន។ Will Smith គួរតែយករូបសំណាកមាសមកវិញ ដើម្បីលាងកំហុសរបស់ខ្លួន ។

យោងតាមតារាសម្តែង Harry Lennix បាននិយាយថា អាកប្បកិរិយារបស់ Will Smith បានកាត់បន្ថយតម្លៃនិងភាពល្អ ឥតខ្ចោះនៃពានរង្វាន់ ។ លោកបន្តថា “Smith ត្រូវប្រគល់រូបសំណាកមាសទៅ Academy ឱ្យបានឆាប់រហ័ស ហើយផ្សព្វផ្សាយអ្វីមួយ ដែលមានអត្ថន័យឱ្យសមទៅនឹងកំហុសដែល បានសាងលើឆាក Oscars ក្រៅពីការសុំទោសមួយមាត់ ។

ទោះជាយ៉ាងណា Academy ក៏បានសម្រេចចិត្តហាម មិនអោយតារាសម្តែងរូបនេះ ចូលរួមព្រឹត្តិការណ៍អង្គការរយៈពេល ១០ ឆ្នាំ ហើយបន្ទាប់ពីទទួលបានការ ហាមឃាត់រយៈពេល ១០ ឆ្នាំនេះ Will Smith ត្រូវបានគេចំអកឥតឈប់ឈរ ពីសំណាក់មិត្តតរួមអាជីពជាច្រើននាក់៕

Most Popular

To Top