សិល្បៈ និង កម្សាន្ត

Selena Gomez ប្រតិកម្មឆ្លើយតបភ្លាមៗ ពេលគេថានាងធាត់

ថ្វីដ្បិតមានឈ្មោះជាតារាល្បី លំដាប់ជួរមុខប៉ុន្តែ Selena Gomez ហាក់រងគំនាបពីមនុស្សជុំវិញខ្លួន លើរាងកាយរបស់នាង ក្រោយឡើងគីឡូចុះឡើង ដោយសារជំងឺ Lupus ។

ក្រោយពីកើតជំងឺ រូបរាងរបស់ Selena ឡើងចុះខុសប្រក្រតី ។ នៅក្នុងឃ្លីបដែលបានបង្ហោះ នៅលើបណ្តាញសង្គម Selena Gomez បាននិយាយថា នាងដឹងថា មានការនិយាយអវិជ្ជមានជាច្រើន អំពីរូបរាងរបស់នាង។

ជាការពិតបន្ទាប់ពីមានពាក្យអវិជ្ជមាន ជាច្រើនលើរូបរាងមានសាច់ តារាស្រីរូបនេះបានឆ្លើយតបយ៉ាង ត្រជាក់បែបនេះថា៖ “និយាយតាមត្រង់ទៅ ខ្ញុំមិនខ្វល់ពីទម្ងន់ទៀតទេ ព្រោះទោះជាមានរឿងអ្វីក៏ដោយ មនុស្សភាគច្រើនចូលចិត្ត “អ្នកស្គមពេក អ្នកធាត់ពេក ឈុតនេះមិន សមនឹងអ្នក និងមានពាក្យមិនគួរស្ដាប់ជាច្រើនទៀត ។

Selena Gomez បន្ថែមថា នាងលែង សោកសៅ ឬខ្វល់ពាក្យទាំងនោះឡើយ ទោះបីជារូបរាងរបស់នាងមើល ទៅបែបណាក៏ដោយ ក៏តារាចម្រៀងរូបនេះ នៅតែមានអារម្មណ៍ពេញចិត្ត ។ Selena “សម្រាប់ខ្ញុំ ខ្ញុំល្អឥតខ្ចោះហើយ” ។

រម្លឹកផងដែរថា ចាប់តាំងពីមានជម្ងឺ Lupus ទម្ងន់របស់នាងបានប្រែប្រួលយ៉ាងខ្លាំង លើសពីនេះនាងក៏ទទួលរង ពីជំងឺបាយប៉ូឡា ហើយវាត្រូវការពេលវេលា និងការខិតខំប្រឹងប្រែងជាច្រើន ដើម្បីព្យាបាលជំងឺនេះ ៕

Most Popular

To Top