បវរកញ្ញាភេទទី៣ Miss Queen Cambodia ២០២២ រដូវកាលទី២ វ៉ាន់ ប៊ី សុខចិត្តទទួលការវះកាត់ ប្តូររូបរាង ដើម្បីចូលរួមប្រកួត Miss Queen International 2023 នាពេលខាងមុខ។

បរវកញ្ញាកំពូលសម្រស់មានទាំងសមត្ថភាពដើរម៉ូដ និងចំណេះដឹងទូទៅ វ៉ាន់ ប៊ី បន្ទាប់ពីបានក្លាយជា ម្ចាស់មកុដ រដូវកាលទី២មក ឥឡូវនេះ បានធ្វើឲ្យហ្វេនៗ មានការភ្ញាក់ផ្អើលក្រោយឃើញនាងដេក លើគ្រែ វះកាត់ ផ្លាស់ប្តូររូបរាង ដើម្បីចូលរួមក្នុងការប្រកួត Miss Queen International 2023 នៅឆ្នាំក្រោយ ។ បើតាមរយៈផេក Beauty Pageant Reviewer បានឲ្យដឹងថា បវរកញ្ញាភេទទី៣ វ៉ាន់ប៊ី ពេលនេះបានចូលវះកាត់ ដោយជោគជ័យហើយ តែលោកនៅមិនទាន់បញ្ជាក់ច្បាស់ទេថា បវរកញ្ញាភេទទី៣ម្នាក់នេះ វះកាត់រូបរាងត្រង់ផ្នែកណាមួយនោះទេ ខណៈSabay ទាក់ទងទៅដែរតែមិនទាន់ឆ្លើយតប។

រម្លឹកផងដែរថា បវរកញ្ញាភេទទី៣ ដែលជាម្ចាស់មកុដ Miss Queen Cambodia ២០២២ រដូវកាលទី២ វ៉ាន់ប៊ី ទទួលបានការគាំទ្រខ្លាំង ពីអ្នកគាំទ្រ រួមទាំងក្រុមគ្រួសារ របស់នាងផងដែរ ហើយម្តាយរបស់នាង តែងតែផ្តល់កម្លាំងចិត្ត ក្តីស្រលាញ់ រួមទាំងព្រមទទួលយកអ្វីៗ ដែលនាងមាននិងកើតឡើង ដោយមិនដែលខឹងស្អប់ នាងម្តងណាឡើយ ដោយទុករូបនាង ដូចជាកែវភ្នែក ទៀតផង ដូចនេះទោះបីជានាងចង់ ធ្វើអ្វីក៏នាងអាចធ្វើបាន ទៅតាមចិត្តដែលនាងចង់ ដោយមិនខ្លាចក្រែងចិត្ត អ្នកនៅជុំវិញខ្លួន៕


