សិល្បៈ និង កម្សាន្ត

ទីបំផុត​ ឈ្មោះកូនស្រី របស់លោក Nick Jonas និងលោក Priyanka Chopra ត្រូវបង្ហាញជាផ្លូវការ

អាមេរិក ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Channel news Asia បានប្រាប់ឲ្យដឹងថា ជាង៣ខែ បន្ទាប់ពីតារាចម្រៀង និងតារាសម្ដែងអាមេរិក លោក Nick Jonas និង តារាចម្រៀង និងតារាចម្រៀងឥណ្ឌា នាង Priyanka Chopra បានប្រកាសកំណើតកូនស្រី របស់ពួកគេ តាមរយៈការពពោះជំនួស ពួកយើងកំពុងដាក់ ឈ្មោះរបស់នាង ។

ទារកនេះកើតនៅថ្ងៃទី ១៥ ខែមករា មានឈ្មោះថា Malti Marie Chopra Jonas។ ឈ្មោះ Malti មានន័យថា ផ្កាតូចក្រអូបជាភាសាសំស្ក្រឹត។ សំបុត្រកំណើត ត្រូវបានទទួលដោយគេហទំព័រកម្សាន្ត TMZ បានបង្ហាញថាទា រកបានកើតនៅក្នុង មន្ទីរពេទ្យ San Diego ។

នាង Chopra បានប្រកាសព័ត៌មាន ជាច្រើនថ្ងៃបន្ទាប់ពីកំណើត ដោយសរសេរ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា យើងរីករាយណាស់ ដែលបញ្ជាក់ថា យើងបានស្វាគមន៍ទារក តាមរយៈការពពោះជំនួស យើងសុំឯកជនភាព ដោយគោរព ក្នុងអំឡុងពេលពិសេសនេះ ខណៈយើងផ្ដោតលើគ្រួសាររបស់យើង។
គូស្នេហ៍មួយគូនេះមានភាពឯកជន អំពីជីវិតជាឪពុកម្តាយ របស់ពួកគេ ហើយមិនបានចែករម្លែករូបថត ណាមួយ របស់កូនតូចនោះទេ ។ ព្រឹត្តិការណ៍ Celebrate South Asia Excellence នៅទីក្រុង Los Angeles ថ្មីៗ នេះ តារាស្រីវ័យ ៣៩ ឆ្នាំរូបនេះ បានសារភាពថា នាងមិនបានដើរចេញ ទៅណាទេចាប់តាំង ពីទទួលទារកមក ។

គូស្នេហ៍មួយគូនេះបានភ្ជាប់ពាក្យនឹងគ្នា កាលឆ្នាំ ២០១៨ ។ ក្នុងបទសម្ភាសដំបូងជាមួយ E! News’ Daily Pop ពួកគេបានចែករម្លែកថា ពួកគេតែងតែចង់បង្កើត គ្រួសារមួយ ។ នាង Chopra បាននិយាយថា គ្រួសារគឺជាផ្នែកមួយដ៏ធំ នៃជីវិតរបស់ខ្ញុំ វាតែងតែជាផ្នែកនៃក្តីសុបិនរបស់ខ្ញុំ ហើយខ្ញុំនឹងយកអ្វី ដែលខ្ញុំទទួលបាន តើអ្នកដឹងទេ? ៕ ដោយ៖លី ភីលីព

Most Popular

To Top