ភ្នំពេញ៖ ថ្មីៗនេះ តារាចម្រៀងស្រីល្បីឈ្មោះ កញ្ញា លី អ៊ីវ៉ាធីណា បានធ្វើឱ្យមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបានឃើញកញ្ញាបង្ហោះរូបភាពប៉ុន្មានសន្លឹកឱកកៀកកើយនឹងនារីជា Tom Boy ម្នាក់ ដែលបង្ហាញឱ្យដឹងថាជាគូស្នេហ៍របស់នាង។

ក្នុងនោះតាមរយៈការបង្ហោះលើបណ្ដាញសង្គមដែល លី អ៊ីវ៉ាធីណា បានបញ្ចេញរូបភាពឱបស្និទស្នាលនឹងនារី Tom Boy រូបនោះ ថែមទាំងកញ្ញាបានសរសេរលើ Caption ភ្ជាប់ជាមួយនឹងរូបភាពនេះថា គ្រួសាររីករាយ 快乐家庭。幸福美满家庭。»។

ខណៈនេះដែរ ក្រោយតារាចម្រៀងស្រីរូបនេះ បង្ហាញបែបនេះភ្លាម ពិតជាបង្កើតការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលខ្លាំងដល់មហាជន ដែលឃើញថាកំពុងតែផ្ទុះធ្វើការចែករំលែកធ្វើការអបអរសាទរ និងមានពាក្យពេចន៍ជូនពរដល់តារាស្រីរូបនេះ និង គូស្នេហ៍គ្រប់គ្នាផងដែរ។

ជាមួយគ្នានេះដែរផងដែរបើយោងតាមសកម្មភាពលើគណនីហ្វេសប៊ុករបស់ម្ចាស់បទ«សារភាពម្ដងទៀតអូននឹងស្រឡាញ់» ឃើញថា មួយរយៈខ្លីនេះ នាងតែងតែបង្ហោះរូបស្និទ្ធស្នាលជាមួយ Tom Boy ដែលសង្ស័យថាជាគូស្នេហ៍របស់នាងជាហូរហែរ គ្រាន់តែកញ្ញាពុំបានបញ្ជាក់ឱ្យដឹងថាត្រូវជាធ្វើអ្វីនឹងគ្នា ដោយឡែកទើបមកដល់ពេលនេះ ទីបំផុតកញ្ញាក៏ដាច់ចិត្តបង្ហាញបើកចំហជាសាធារណៈជាលើកដំបូងនៃចំណងស្នេហ៍របស់អ្នកទាំងពីរ ដែលបានធ្វើឱ្យអ្នកគាំទ្រហាក់ផ្ទុះការភ្ញាក់ផ្អើលគ្រប់គ្នាបែបនេះ ។

តារាចម្រៀង លី អ៊ីវ៉ាធីណា បើគិតមកទល់បច្ចុប្បន្ននេះ នាងបានប្រឡូកសិល្បៈ អស់រយៈពេលក្បែរ ២០ឆ្នាំជាងហើយ ដូច្នេះនាងត្រូវបានសិល្បករសិល្បការិនីជំនាន់ក្រោយ ចាត់ទុកថាជារៀមច្បងមួយរូប ដែលពោរពេញទៅដោយទេពកោសល្យក្នុងវិស័យសិល្បៈ និងធ្លាប់ក្ដោបបានប្រជាប្រិយភាពជាច្រើនឆ្នាំ ។ ប៉ុន្តែបើនិយាយពីព័ត៌មានអាស្រូវស្នេហា គឺពុំដែលលេចឮឡើយ សូម្បីតែគូស្នេហ៍របស់នាង ក៏ពុំដែលបានទម្លាយឱ្យអ្នកគាំទ្របានឃើញមុខដែរ ។

យ៉ាងណាមិញ កាលពីដើមឆ្នាំ២០២១ នាងក៏ធ្វើឱ្យទស្សនិកជនសង្ស័យថានាងមានកូនប្រុសម្នាក បន្ទាប់ពីនាងបានថតរូបក្មេងប្រុសម្នាក់លើហ្វេសប៊ុករួចសរសេរថា«កូនម៉ាក់ដេកហើយ..ខ្វះតែ២ខែទៀតទេកូនម៉ាក់បានមួយឆ្នាំហើយ…ពេលវេលាដើរលឿនណាស់…»៕
ដោយ៖ ម៉ានី
