សិល្បៈ និង កម្សាន្ត

ស្រីស្អាត លី យ៉ាកា បង្ហើបថាខ្លួន ធ្លាប់មានជំងឺផ្លូវចិត្ត ខណៈពេលនាងកំពុង ដេកឈឺតែម្នាក់ឯង

ភ្នំពេញ៖ តារាសម្ដែង និងម៉ូឌែល ដ៏មានប្រជាប្រិយភាពកញ្ញា លឹម សុធាវី ហៅ លី យ៉ាកា ក្រោយពីបាត់មុខពីលើឆាកកម្មវិធីនានាមួយរយៈខ្លី ស្រាប់តែថ្មីៗនេះ នាងបានធ្វើឱ្យអ្នកគាទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីនាងបានបង្ហើបពីស្ថានភាពថា នាងធ្លាប់មានជំងឺផ្លូវចិត្ត និងទុក្ខលំបាកជាច្រើនក្នុងឆាកជីវិត ។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ទៀតនោះគឺថា ទំនង លី យ៉ាកា កំពុងតូចចិត្តនឹងមនុស្សដែលនាងស្រឡាញ់ ទុកនាងឱ្យនៅម្នាក់ឯងខណៈដែលពេលនេះ នាងកំពុងមានជម្ងឺ ។

តាមរយៈគណនីហ្វេសប៊ុក លី យ៉ាកា បានសរសេរយ៉ាងដូច្នេះថា «អរគុណដែលទុកខ្ញុំចោល ទាំងខ្ញុំឈឺ អរគុណដែលតែងតែស្រែកដាក់ខ្ញុំ អរគុណដែលអោយធ្វើអោយខ្ញុំ ខំរឹងមាំដោយខ្លួនឯងឡើងវិញ ខ្ញុំបានឆ្លងកាត់ ជំងឺផ្លូវចិត្ដ ការឈឺចាប់នឹងទុក្ខលំបាកច្រើនមកហើយ ខ្ញុំនៅតែអាចតស៊ូរនៅរស់ដល់ថ្ងៃនេះបាន ខ្ញុំនឹងស៊ូរបន្តទៀត» ។

ជាមួយសារខាងលើនេះដែរ បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ថា ទោះជាកម្លងមក លី យ៉ាកា ពុំដែលបានបើកបង្ហាញមុខគូស្នេហ៍ឱ្យអ្នកគាំទ្របានឃើញយ៉ាងណាក៏ដោយ ក៏ពេលនេះ គេអាចកាត់យល់បានថា នាងកំពុងខូចចិត្តជាមួយគូស្នេហ៍ ដែលមិនយកចិត្តទុកដាក់ជាមួយនាង ខណៈដែលនាងកំពុងមានជម្ងឺ ដេកព្យូសេរ៉ូមតែម្នាក់ឯង ។

គួរបញ្ជាក់ថា កញ្ញា លី យ៉ាកា ត្រូវបានទស្សនិកជនទទួលស្គាល់ថា ជាតារាសម្ដែង និងម៉ូឌែល ស្រស់ស្អាត និងលេចធ្លោ ក្នុងចំណោមមិត្តរួមអាជីពរបស់នាង ។ ហើយអ្វីដែលជា ចំណុចទាក់ទាញចិត្ត មហាជនោះគឺ នាងជាមនុស្សស្រី ដែលរួសរាយរាក់ទាក់ តែងតែបញ្ចេញនូវស្នាមញញឹម រាល់ពេលបង្ហាញវត្តមាន នៅទីសាធារណៈ និងរូបសម្បត្តិដ៏ស្រស់ស្អាតផូរផង់ ជាមួយនិងជើងដ៏ស្រឡូន សាច់សខ្ចីដូចសំឡី និងដើមទ្រូងស្រស់ស្អាតទាំងគូតែម្ដង ៕

ដោយ៖ ម៉ានី

Most Popular

To Top