ភ្នំពេញ៖ តារាសម្ដែង និងជាតារាបង្ហាញម៉ូដសិចស៊ីកញ្ញា ព្រីម លីហ្សា បាននិយាយថាមួយរយៈថ្មីៗនេះការងារសម្ដែងរបស់ខ្លួនហាក់ស្ងប់ស្ងាត់បន្តិច ព្រោះតែការរីករាលដាលនៃជំងឺកូវីដ១៩។ ក៏ប៉ុន្តែយ៉ាងណាក៏ដោយការនិយមចូលចិត្តបង្ហាញម៉ូដសំលៀកបំពាក់ថ្មីប្លែកនាងនៅតែមានភាពសកម្មដដែល ព្រោះតែនេះជាអ្វីដែលនាងស្រលាញ់ និងចូលចិត្តតាំងពីយូរមកហើយ។

ជាការពិតណាស់ត្បិតថាបាត់មុខយូរក៏ពិតមែន ប៉ុន្តែ ព្រីម លីហ្សា នៅតែរក្សាភាពស្អាតដូចដើម រួមទាំងស្ទីលផ្ទាល់ខ្លួន តួយ៉ាងដូចជារូបថតប៉ុន្មានសន្លឹកដែលតារាស្រីរូបនេះ បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់នាងលើកនេះបានបង្ហាញឱ្យ ឃើញថានាងបានស្លៀកឈុតវាលដើមទ្រូងសស្គុះ ថ្លោសទ្រលុករបស់នាង ធ្វើឱ្យមានការចាប់អារម្មណ៍ជាច្រើនពីសំណាក់អ្នកគាំទ្រ ។

ជាមួយគ្នានេះ ទស្សនិកជនបានសម្គាល់ថា នៅបណ្ដាញសង្គម ព្រីម លីហ្សា នៅតែសកម្មក្នុងការបង្ហាញរូបឆោមដ៏ស្រស់ឆើតឆាយទ្វេរដង និងម៉ូដសម្លៀកបំពាក់ប្លែកៗ ម៉ាកល្បីៗ ដូចអ្វីដែលធ្លាប់បាននិយាយថា នៅតែព្យាយាមប្រឹងប្លែកដើម្បីច្នៃរកម៉ូដសំលៀកបំពាក់ថ្មីប្លែករបស់ខ្លួនជានិច្ច ដែលនាងតែងតែបង្ហាញលើបណ្ដាសង្គម Facebook និង Instagram របស់ខ្លួន។

គួរឱ្យដឹងថា ក្រោយពីសម្រេចបានសមិទ្ធផលធំគួរឱ្យយមោទកភាព តាមរយៈការសម្ដែង MV ជាមួយតារាចម្រៀងប្រុសល្បីៗជាច្រើនរយបទ ក៏ដូចជាការងារបង្ហាញម៉ូដ ទាំងក្នុង និងក្រៅប្រទេស រួចមក ព្រីម លីហ្សា ក៏បានរសាត់ខ្លួនឆ្ងាយទៅៗ រហូតស្ទើរបាត់មុខពីសិល្បៈ។

យ៉ាងណាក៏ដោយ ទាក់ទងនឹងការអវត្តមានរបស់ ព្រីម លីហ្សា នេះផងដែរ តារាស្រីសិចស៊ីខាងលើ បាននិយាយថា ដោយសារតែប្រទេសកម្ពុជាកំពុងរាតត្បាតដោយជំងឺកូវីដ១៩ ហើយណាមួយនាងក៏ រវល់ជាមួយមុខជំនួញផ្ទាល់ខ្លួនផងដែរ ៕



ដោយ៖ ម៉ានី
