ភ្នំពេញ៖ ជឿជាក់ថាមហាជនអ្នកគាំទ្រវិស័យចម្រៀងសុទ្ធសឹងតែបានស្គាល់ពី កុមារី ចាន់ ស្រីខួច ដែលជា អតីត បេក្ខភាព ដ៏ ឆ្នើមមួយ រូប ក្នុង កម្មវិធី ប្រឡង ចម្រៀង លំដាប់ពិភព លោក The Voice Kids Cambodia រដូវ កាលទី ១ ទោះបីមិន ទទួលបាន ជោគជ័យ ក្នុងការប្រឡង នេះមែន ប៉ុន្តែនាង ក៏ទទួលបាន ការស្រឡាញ់ គាំទ្រខ្លាំង ពីមហាជន។

ចាំបានថា កាលពីអំឡុងចូលប្រឡងកម្មវិធី The Voice Kids Cambodia រដូវ កាលទី ១ ក្នុងឆ្នាំ ២០១៧ ចាន់ ស្រីខួច មានវ័យត្រឹមតែ ១២ឆ្នាំ ដែលកាលនោះនាងមានសម្បុរខ្មៅស្រអែមស្រស់ និងឆ្លាតវៃ ជាពិសេសគឺមានភាពក្លាហានបំផុត ។ គិតមកទល់បច្ចុប្បន្ន ចាន់ ស្រីខួច មានវ័យ ១៧ឆ្នាំហើយ ហើយអ្វីដែលមហាជ ន ចាប់អារម្មណ៍ និង សរសើរខ្លាំងនោះ គឺជាការបម្រែររូបរាងកាយ យ៉ាងឆាប់រហ័ស ជាពិសេសគឺសម្រស់របស់មនាងកាន់តែស្រស់ស្អាតពីមួយថ្ងៃទៅមួយថ្ងៃ មើលពុំស្គាល់ថាជា កុមារី ចាន់ ស្រីខួច កាលពី ៦ឆ្នាំមុនឡើយ ។

ជាក់ស្ដែងថ្មីៗនេះ លើបណ្ដាញសង្គមរបស់ ចាន់ ស្រីខួច បានបញ្ចេញរូបភាព ប៉ុន្មានសន្លឹក កំពុងឆក់បានការចាប់ អារម្មណ៍មិនតិចនោះ ទេពីមហាជន អ្នកគាំទ្រ ដែល នាង បាន បង្អួត សម្រស់ក្នុងឈុត មួយបញ្ចេញ សាច់សខ្ចីជាមួយរូបរាង ដ៏ស្រឡូន មើលទៅ ស្រស់ស្អាត ប្លែកទាក់ភ្នែកខ្លាំង។


គួរជម្រាបថា កញ្ញាចាន់ ស្រីខួច បច្ចុប្បន្នជាតារាចម្រៀងវ័យក្មេងម្នាក់ ដែលទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន ខណៈវត្តមានរបស់តារាវ័យក្មេងដួងនេះ ត្រូវបានគេសង្កេតឃើញថា បានបង្ហាញវត្តមានច្រៀងលើឆាកតន្ត្រីរបស់ទូរទស្សន៍ហង្សមាសជារឿយៗ និងមានទីផ្សារច្រើនផ្នែកថតសំអាងការ និងស្ពតពាណិជ្ជកម្មនានា ៕



ដោយ៖ ម៉ានី
