សិល្បៈ និង កម្សាន្ត

អេនជេលីណា ជូលី រត់ឡើងឡានសឹងមិនទាន់ កំឡុងពេលទស្សនកិច្ចនៅអ៊ុយក្រែន ជួបជនភៀសខ្លួន

តារាភាពយន្តដ៏ល្បី របស់អាមេរិក អ្នកស្រី Angelina Jolie ​បាន​ប្រញាប់​ប្រញាល់​រត់ទៅ​កាន់​កន្លែង​មានសុវត្ថិភាព​បន្ទាប់​ពីបានលឺ​សំឡេង​ស៊ីរ៉ែន​តាម​អាកាស ​អំឡុង​ពេលធ្វើ​ដំណើរ​ដោយសម្ងាត់ទៅ​ប្រទេស​អ៊ុយក្រែន។

តួឯកស្រីនៅក្នុងរឿង Tomb Raider បានជិះយន្តហោះទៅកាន់ទីក្រុង Lviv នៅចុងសប្តាហ៍នេះ ដើម្បីជួបជាមួយពលរដ្ឋដែលត្រូវបានផ្លាស់ទីលំនៅ ចាប់តាំងពីកងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារលើប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈ។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់អ្នកស្រី ទៅកាន់កន្លែងជនភៀសខ្លួន ស៊ីរ៉ែនវាយប្រហារតាមអាកាសត្រូវបានផ្តល់សញ្ញា ចំពេលមានការភ័យខ្លាចនៃការវាយប្រហារ។

តារាសម្តែងស្រីវ័យ ៤៦ឆ្នាំ អ្នកស្រី Jolie ត្រូវបានគេមើលឃើញថាត្រូវបានជំនួយការជម្លៀសចេញហើយបានចូលទៅក្នុងឡានដែលកំពុងរង់ចាំ ចាកចេញយ៉ាងលឿនឆ្ពោះទៅកាន់ទីកន្លែងដែលមានសុវត្ថិភាព។ កំឡុងពេលកើតហេតុ អ្នកស្រី Jolie បានរក្សាភាពស្ងប់ស្ងាត់ ហើយបាននិយាយយ៉ាងទទូចថា “ខ្ញុំមិនអីទេ”៕

ប្រភព៖ Sabay

Most Popular

To Top