តារាភាពយន្តដ៏ល្បី របស់អាមេរិក អ្នកស្រី Angelina Jolie បានប្រញាប់ប្រញាល់រត់ទៅកាន់កន្លែងមានសុវត្ថិភាពបន្ទាប់ពីបានលឺសំឡេងស៊ីរ៉ែនតាមអាកាស អំឡុងពេលធ្វើដំណើរដោយសម្ងាត់ទៅប្រទេសអ៊ុយក្រែន។

តួឯកស្រីនៅក្នុងរឿង Tomb Raider បានជិះយន្តហោះទៅកាន់ទីក្រុង Lviv នៅចុងសប្តាហ៍នេះ ដើម្បីជួបជាមួយពលរដ្ឋដែលត្រូវបានផ្លាស់ទីលំនៅ ចាប់តាំងពីកងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារលើប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈ។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់អ្នកស្រី ទៅកាន់កន្លែងជនភៀសខ្លួន ស៊ីរ៉ែនវាយប្រហារតាមអាកាសត្រូវបានផ្តល់សញ្ញា ចំពេលមានការភ័យខ្លាចនៃការវាយប្រហារ។

តារាសម្តែងស្រីវ័យ ៤៦ឆ្នាំ អ្នកស្រី Jolie ត្រូវបានគេមើលឃើញថាត្រូវបានជំនួយការជម្លៀសចេញហើយបានចូលទៅក្នុងឡានដែលកំពុងរង់ចាំ ចាកចេញយ៉ាងលឿនឆ្ពោះទៅកាន់ទីកន្លែងដែលមានសុវត្ថិភាព។ កំឡុងពេលកើតហេតុ អ្នកស្រី Jolie បានរក្សាភាពស្ងប់ស្ងាត់ ហើយបាននិយាយយ៉ាងទទូចថា “ខ្ញុំមិនអីទេ”៕

ប្រភព៖ Sabay
