ទីតាំងដែល Hyun Bin និង Son Yejin រៀបចំពិធីមង្គលការ ត្រូវបានគេកក់ពេញរហូតទៅដល់ឆ្នាំក្រោយឯណោះ។

យោងតាមបណ្ដាញផ្សព្វផ្សាយព័ត៌មាន បានឲ្យដឹងថា សណ្ឋាគារដ៏ទំនើបដែល កំពូលតារាសម្ដែងកូរ៉េទាំង ២ បានរៀបចំ ពិធីមង្គលការនោះ មានអ្នកកក់ពេញអស់ រហូតដល់ឆ្នាំ ២០២៣។ Grand Walkerhill Hotel ក្នុងក្រុងសេអ៊ូល គឺជាទីតាំងដែលមានតម្លៃថ្លៃ និងលំដាប់ខ្ពស់ ដោយទាំងខាងក្នុង និងខាងក្រៅ សុទ្ធតែអាចមើលឃើញទេសភាព ទន្លេ Han។

នាបច្ចុប្បន្ននេះ ការរឹតបន្តឹងទៅលើវិធានការ ទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងប្រទេសកូរ៉េ ត្រូវបានបន្ធូរបន្ថយហើយ ឯចំនួននៃការកក់ទុកទីតាំងមង្គលការ ដ៏ប្រណីតនេះក៏កើនឡើង ជាបន្តបន្ទាប់។

ក្នុងចំណោមទីតាំងលំដាប់ខ្ពស់ ល្បីៗទាំងអស់ក្នុងប្រទេស Aston Houseដែលស្ថិតនៅក្នុងសណ្ឋាគារ Grand Walkerhill លេចធ្លោជាងគេ ហើយមិនត្រឹមតែប្ដីប្រពន្ធ Hyun Bin និង Son Yejin ទេ សូម្បីគូស្នេហ៍តារាល្បីៗផ្សេងទៀត ក៏ជ្រើសកន្លែងនេះដែរ៕ Source: Sabay

