សិល្បៈ និង កម្សាន្ត

ការលំដាប់អ្នកល្បីហើយ ចុះតើតារាកូរ៉េណាខ្លះបានទៅហូបការ Hyun Bin និង Son Yejin?

ពីពេល​នេះ​ តទៅ Hyun Bin និង Son Yejin ក្លាយជាប្ដីប្រពន្ធស្របច្បាប់ហើយ ក្រោម​អំណរសាទរពីសំណាក់អ្នកគាំទ្រគ្រប់ទិសទី គ្រួសារ ក៏ដូចជាមិត្តភ័ក្តិជា​ច្រើន។

គូស្នេហ៍ មូយគូនេះបាន​ប្រាព្ធពិធីពិសេសរបស់ខ្លួន​នៅ Aston House របស់ សណ្ឋាគារ Grandwalker Hill Hotel ក្រោយទាក់ទង​ស្នេហាចាស់ទុំជាមួយគ្នា​រយៈពេល ២ឆ្នាំ។

ថ្ងៃសំខាន់​នេះ​ដែរ មាន​វត្តមាន Park Kyung Lim គឺជា​ពិធីការិនី នេះ​ក៏ព្រោះនាង​ ជាមួយSon Yejin និង Hyun Bin សុទ្ធតែមាន​ទំនាក់ទំនងល្អជាមួយ។

ដោយឡែក​សម្រាប់ភ្ញៀវកិត្តិយស ដែល​ត្រូវ​បាន​អញ្ជើញចូលរួម​មង្គលការវិញ គឺ​ខ្ទង់ពី ២០០ ទៅ ៣០០នាក់ ដោយក្នុងនោះ ខ្លះគឺជា​មិត្តភ័ក្តិរួមអាជីពសិល្បៈរបស់ពួកគេផ្ទាល់។ តួយ៉ាង​ដូច Go So Young ប្រពន្ធតារាសម្ដែង Jang Dong Gun ពួកម៉ាកជិតស្និទ្ធរបស់ Hyun Bin ក៏បាន​ឡើង​ថ្លែងកិច្ចស្វាគមន៍ និងអបអរកូនកំលោះកូនក្រមុំដែរ។

ក្រោពី​នេះ​ក៏មាន​ការ​សម្ដែង​ (ច្រៀង) ជាពិសេស​របស់តារាៗ ដើម្បីជូនដល់គូស្វាមីភរិយាថ្មីថ្មោង រួមមាន៖

Jeon Mi Do
Jung Hae In
Hwang Jung Min
Jang Young Nam
Ha Ji Won
Gong Hyo Jin (អ្នកដែលចាប់បានបាច់ផ្កាពី Son Yejin)
Gong Yoo
Paul Kim
Kim Bum Soo
Gummy

ប្រភព៖http://Sabay

Most Popular

To Top