ភ្នំពេញ ៖ អ្នកមេម៉ាយសាច់សខ្ចី សុខ សោម៉ាវត្តី បង្ហាញអារម្មណ៍ហាក់ឯកា ក្រោយចែកផ្លូវជាមួយសង្សារ ក្មេងកីឡាករបាល់ទាត់ លី វ៉ាហេទ ជាង៥ខែមកនេះ ព្រោះពួកគេគ្មានគម្រោង ផ្សះផ្សារស្នេហ៍ឱ្យដូចដើមវិញឡើយ និងព្យាយាមលាក់ពីមូលហេតុ នៃការបែកបាក់ទៀតផង ។ យ៉ាងណាគេកត់សម្គាល់ថា សោម៉ាវត្តី ដែលក្រោយពីសង្សារ ស្រាប់តែនាងឡើង ការលីពជិះរថយន្ដម៉ាក Jeep Rubicon ដែលមានតម្លៃខ្ទង់ជាង ៨ម៉ឺនដុល្លារឯណ្ណោះ ទើបធ្វ់ឱ្យមិត្តភក្ដិនាង លាន់មាត់គ្រប់គ្នា។

គេចាំបានថា អំឡុងពេលដែលសុខ សោម៉ាវត្តី ភ្ជាប់ស្នេហ៍ជាមួយអតីតប្ដីលោកទូច ដាណារ៉ា ហៅពេជ្រ ដែលជាកូនអតីតស្នងការរាជធានីភ្នំពេញលោកទូច ណារ៉ុថ ។ តែក្រោយនាងធ្លាក់ខ្លួនមេម៉ាយ ជាង៦ឆ្នាំមកនេះ វត្តី មិនសូវប្រើប្រាស់សម្ភារៈថ្លៃៗ ដូចមុនទេ ទើបធ្វើឱ្យតារាខ្លះមើលរំលងនាង ព្រោះតារាកូន១រូបនេះ បានផាត់ចោលសំណើ ស្នេហ៍ពីសំណាក់មន្រ្ដីធំៗមួយចំនួន ហើយនាងសុខចិត្តប្រគល់បេះដូង ទៅឱ្យប្រុសក្មេង វ៉ាហេទ ព្យាបាលរបួសបេះដូង ។

ជាមួយគ្នានេះដែរ ក្រៅពីបញ្ចេញ រថយន្ដទំនើបនោះសុខ សោម៉ាវត្តី មិនទាន់បង្ហាញមុខគូស្នេហ៍ថ្មីឡើយ តែតាមប្រភពថាឲ្យតែវត្តី ព្រមសាងស្នេហ៍ មិនបើកចំហ ជាមួយមន្រ្ដីធំ ណាម្នាក់នោះច្បាស់ជា នាង នឹងទទួលបាននូវអ្វីៗគ្រប់បែបយ៉ាងទាំង អស់មានលុយ ឡាន និងវីឡារជាដើម។តែវត្តី ធ្លាប់ប្រាប់អ្នកយកព័ត៌មាន ក្នុងស្រុកថា រឿងមានមន្រ្ដីធំ និងប្រុស អ្នក មានទ្រព្យណា តាមស្រលាញ់ មិនធ្វើឱ្យនាងរំភើបចិន្ដា នោះទេព្រោះថា បើនាងចង់បានប្ដីអ្នកធំម្លេះ នាងចាំបាច់ លែង ប្ដី ចាស់ ធ្វើអី ព្រោះថាបច្ចុប្បន្នអតីតប្ដីនាងក៏ឡើងធំគ្រាន់បើដែរ ។

សូមបញ្ជាក់ថា អ្នកមេម៉ាយចាយ សម្ផស្ស អ្នកនាងសុខ សោម៉ាវត្តី និង កីឡាករបាល់ទាត់ លី វ៉ាហេដ បានធ្វើឱ្យមហាជនមើលឃើញថា ចាប់ផ្ដើមស្រឡាញ់គ្នាកាលពីអំឡុងឆ្នាំ២០១៩- ២០២០ តាមរយៈការឧស្សាហ៍ ផុសរូបភាព បណ្តើរគ្នាស្និទ្ធស្នាល មិនឃ្លាតគ្នា ទាំងនៅក្នុង និងក្រៅ ប្រទេស និង ថែមទាំងទាក់ទាញ ចំណាប់អារម្មណ៍ មហាជនខ្លាំង តែម្តងក្រោយ ពីពួកគេទាំង២ បានឱកាស សម្តែងកុនជាមួយគ្នារឿង «ខូចចិត្ត អាជីព» ឱ្យ ផលិតកម្ម រ៉ុក ។ ប៉ុន្តែកាលនោះគេទាំងពីរនាក់ បានព្យាយាមលាក់បាំង ពុំដែលសារភាពឡើយ រហូតដល់ថ្ងៃខួបកំណើតរបស់ លី វ៉ាហេដ ក្នុងឆ្នាំ ២០២១ ទើបគេទាំងពីរនាក់ បានទម្លាយ និងទទួលស្គាល់ថា ពិតជាមានទំនាក់ទំនងស្នេហា ជាមួយគ្នាប្រាកដមែន ។ យ៉ាងណាមិញ បច្ចុប្បន្នបើទោះជា សុខ សោម៉ាវត្តី មិនទាន់ទម្លាយ ចេញពីមាត់ផ្ទាល់ថា បានបែកគ្នាជាមួយកីឡាករបាល់ទាត់ លី វ៉ាហេទ យ៉ាងណាក៏ដោយ ក៏មិត្តរួមអាជីពរបស់នាង ជាច្រើនធ្លាប់បានបង្ហើបថា ជាការពិតណាស់ ពួកគេបានបែកគ្នាហើយ គ្រាន់តែសាមីខ្លួនមិនចង់រំឮកឈ្មោះគ្នា ៕


ដោយ៖ ម៉ានី
