កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Channel news Asia បានប្រាប់ឲ្យដឹងថា លោកត្រូវបានគេស្គាល់ ចំពោះជនរួមជាតិកូរ៉េខាងត្បូងថា ជាបុរសឈានមុខគេដែលមានអាជីព ដ៏គួរឲ្យទាក់ទាញរយៈពេល ២៩ ឆ្នាំ ក្នុងវិស័យភាពយន្ត និងទូរទស្សន៍ ខណៈអ្នកគាំទ្រ អន្តរជាតិទទួលស្គាល់លោក ថា ជាអ្នកបើករថយន្ត Seong Gi-hun ក្នុងរឿង Squid Game ឆ្នាំ ២០២១ ។
ឥឡូវនេះក្រុមទាំង២អាចទន្ទឹងរង់ចាំ លោក Lee Jung-jae ឈានជើងចូលស្បែកជើង របស់អ្នកដឹកនាំរឿង Hunt ដែលជាភាពយន្ត បែបរន្ធត់នយោបាយ បើទោះជាលោកព្រួយបារម្ភ តួនាទីថ្មីរបស់លោក នៅពីក្រោយកាមេរ៉ា គឺជារឿងពិត ។ បទសម្ភាសន៍ជាមួយ The Hollywood Reporter (THR) លោក Lee បាននិយាយអំពីកាលៈទេសៈ នាំទៅដល់ការដឹកនាំរឿងដំបូង របស់លោក ។
លោកបានកែសម្រួលការ បញ្ចាំង ភាពយន្តពីសេចក្តីព្រាង របស់អ្នកនិពន្ធម្នាក់ទៀត គឺជារឿងដំបូងសម្រាប់លោកដូច ដែលលោកមិនធ្លាប់បាន សរសេរភាពយន្តពីមុនមក ។ លោក Lee បានប្រាប់ THR ថា លោកព្យាយាមសរសេរ ពីទស្សនៈរបស់អ្នកទស្សនា ប៉ុន្តែក៏ទទួលស្គាល់ថា លោកគ្រាន់តែចង់ផលិតគម្រោងនេះ និងសហការបង្កើតរឿងនេះ ជាមួយអ្នកផលិតភាព យន្តផ្សេងទៀត ដែលនឹងសរសេរ និងដឹកនាំវា៕ដោយ៖លី ភីលីព