សិល្បៈ និង កម្សាន្ត

ក្រុមចម្រៀងកូរ៉េខាងត្បូង Girls Generation ជួបជុំគ្នាជាថ្មី ក្នុងខួបគម្រប់១៥ឆ្នាំ

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Channel news Asia បានប្រាប់ឲ្យដឹងថា ក្រុម Girls Generation ត្រូវបានទស្សនិកជនស្គាល់ថា ជាសំឡេងពិរោះ នៅពីក្រោយបទចម្រៀង Gee កាលឆ្នាំ ២០០៩ នឹងត្រឡប់មកវិញ ជាក្រុមពេញលេញ ដើម្បីចេញអាល់ប៊ុម នៅខែសីហានេះ និងរំលឹកខួប ១៥ ឆ្នាំចាប់តាំងពីការចេញដំបូង របស់ពួកគេកាលឆ្នាំ ២០០៧ ។

សមាជិកក្រុមបានសប្បាយការ ត្រឡប់មកវិញមួយរយៈ ទីបំផុតទីភ្នាក់ងារ របស់ពួកគេ SM Entertainment បានបញ្ជាក់នៅថ្ងៃទី១៧ថា សមាជិកស្រីស្អាតទាំង៧នាក់ បច្ចុប្បន្នកំពុងធ្វើការជាមួយគ្នា ជាលើកដំបូងចាប់ តាំងពីអាល់ប៊ុមស្ទូឌីយ៉ូទី៦ របស់ពួកគេគឺ Holiday Night ។ អាល់ប៊ុម ២០១៧ក៏ទទួលបានកិត្តិយស នៃការក្លាយជាអាល់ប៊ុម ដែលលក់ដាច់បំផុតរបស់ Girls Generation ។

ក្រៅពីការអបអរសាទរអាល់ប៊ុម ជាមួយនឹងការបង្ហាញខ្លួន នៅក្នុងកម្មវិធីចម្រុះ SM Entertainment បានបញ្ជាក់ថា ក្រុមនឹងចាប់ផ្តើមកម្មវិធីពិតថ្មី ខណៈដែលមានការនិយាយលម្អិតបន្ថែមទៀត នឹងមកដល់នៅពេលក្រោយដោយផ្តល់ឲ្យអ្នកគាំទ្រ របស់ពួកគេ ដែលត្រូវបានគេស្គាល់ថា SONEs កាន់តែទន្ទឹងរង់ចាំ ។

ក្រុមនេះមិនបានធ្វើការជាមួយគ្នា ក្នុងអាល់ប៊ុមទេ ចាប់តាំងពីសមាជិក Sooyoung, Seohyun និង Tiffany កុងត្រាជាមួយ SM Entertainment បានផុតកំណត់ដោយមិនបន្តបន្ទាប់ពី Holiday Night ។ សមាជិក ដែលនៅសល់ – Hyoyeon, Sunny, Taeyeon, Yoona និង Yuri បានបន្តជាក្រុមរងមានឈ្មោះថា Oh!GG ។ សមាជិកទាំង៧នាក់ មានអាជីពទោល គួរឲ្យកត់សម្គាល់នៅក្រៅក្រុមក្នុង វិស័យទូរទស្សន៍ និងតន្ត្រី។ ថ្មីៗនេះ Hyoyeon បានចេញបទ Deep ជាការលេងបន្ត ៕ដោយ៖លី ភីលីព

Most Popular

To Top