អាមេរិក ៖ អតីតមិត្តស្រីរបស់លោក គឺតារាសម្តែង Ellen Barkin បាននិយាយនៅក្នុងសក្ខីកម្ម បានកត់ត្រាទុកមុនថ្ងៃ១៩ ថា លោក Johnny Depp ជាមនុស្សម្នាក់ មានការច្រណែន គិតតែខ្លួនឯង និងស្រវឹងញឹកញាប់ ហើយធ្លាប់គប់ដបស្រា ក្នុងបន្ទប់សណ្ឋាគារ របស់លោកនៅទីក្រុង Las Vegas បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Channel news Asia ។
លោកស្រី Barkin អាយុ ៦៨ ឆ្នាំ ដែលផ្តល់សក្ខីកម្ម ក្នុងនាមជាសាក្សី សម្រាប់បណ្តឹងបរិហារ កេរ្តិ៍ដែលប្តឹងដោយលោក Depp ប្រឆាំងនឹងអតីតប្រពន្ធ របស់លោក លោកស្រី Amber Heard បាននិយាយថា នាងមានទំនាក់ទំនងផ្លូវភេទ រយៈពេលខ្លីជាមួយលោក Depp ក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ។
សក្ខីកម្មរបស់លោកស្រី Barkin ត្រូវបានថតជាវីដេអូ កាលខែវិច្ឆិកា ឆ្នាំ២០១៩ ហើយសម្រាប់ឲ្យតុលាការ មានមនុស្ស ៧ នាក់ បើកសវនាការលើករណី បរិហារកេរ្តិ៍នៅក្នុងតុលាការ Fairfax County Circuit ក្នុងរដ្ឋ Virginia ។ គណៈវិនិច្ឆ័យក៏បានស្តាប់សក្ខីកម្ម ពីអតីតភ្នាក់ងារទេពកោសល្យ របស់ Depp អតីតអ្នកគ្រប់គ្រងអាជីវកម្មរបស់លោក និងភ្នាក់ងារសម្រាប់ Heard វ័យ ៣៦ ឆ្នាំបានចោទប្រកាន់ Depp ពីការរំលោភបំពានក្នុងគ្រួសារ។
លោក Depp មានអាយុ ៥៨ ឆ្នាំក្នុងអំឡុងពេល៤ថ្ងៃ របស់លោក នៅលើតុសាក្សី បានបដិសេធថា មិន ធ្វើប្រឆ្មាំងនឹងលោកស្រី Heard ឬស្ត្រីផ្សេងទៀតទេ ហើយបានអះអាងថា នាងមិនមែនជាអ្នក ដែលមានអំពើហិង្សា ជាញឹកញាប់។
លោកស្រី Barkin បានបន្តថា ក្នុងអំឡុងពេលជាច្រើនខែ ដែលពួកគេនៅជាមួយគ្នាលោក Depp តែងតែស្រវឹងហើយ ច្រណែនខ្លាំង។ នាងបានបន្ថែមថា លោកស្រវឹងខ្លាំងណាស់ ហើយលោកជាអ្នកផឹកស្រាក្រហម ៕ដោយ៖លី ភីលីព