សិល្បៈ និង កម្សាន្ត

មួយឈុតនេះ ធ្វើឱ្យ ហេង ចន្ថា ស្រស់ស្អាតខ្លាំង អត់ទ្រាំមិនសរសើរមិនបាន

ភ្នំពេញ៖ រយៈពេលប្រមាណជាង ២ឆ្នាំចុងក្រោយនេះ សង្កេតឃើញថា វត្តមានរបស់តារាសម្ដែង និងជាតារាម៉ូដែលកញ្ញា ហេង ចន្ថា ហាក់ដូចជាស្ងប់ស្ងាត់ទាំងការងារសម្ដែង ក៏ដូចជាការបង្ហាញខ្លួនលើឆាកកម្មវិធីនានាផងដែរ ។

យ៉ាងណាក៏ដោយអតីតបវរកញ្ញាគ្រងមកុដ Miss Grand Cambodia 2016 ខាងលើ នៅតែមានប្រជាប្រិយភាព និងស្ថិតនៅក្នុងអារម្មណ៍ទស្សនិកជនជានិច្ច ដែលជាហេតុធ្វើឱ្យនាងកាន់តែកាក់កបទៅលើវិស័យជួញដូរលើអនឡាញ ។

ជាមួយគ្នានេះដែរ បើក្រឡេកទៅមើលសម្រស់របស់ ហេង ចន្ថា ឃើញថា កាន់តែប្រែប្រួល ខុសប្លែកពីមួយថ្ងៃទៅមួយថ្ងៃ ដែលការប្រែប្រួលនេះមានន័យថា សម្ដៅទៅលើភាពស្រស់ស្អាតកើនឡើងជាលំដាប់​ ជាពិសេសទៅលើការស្លៀកពាក់តុបតែងខ្លួនឃើញថា កាន់តែលេចធ្លោ និងសិចស៊ីទាក់ទាញខ្លាំងបំផុត ។

តួយ៉ាងកាលពីពេលថ្មីៗនេះកញ្ញា ហេង ចន្ថា បានរំលេចខ្លួន​នៅក្នុងរ៉ូបពណ៌ខ្មៅយ៉ាងសិចស៊ី បង្អួតសម្រស់​នៅអាងហែលទឹក ដែលមើលទៅពិតជាស្រស់ស្អាតប្លែកខ្លាំងបំផុត ។ ជាងនេះទៅទៀត រ៉ូបនោះក៏បានបង្ហាញសាច់សខ្ចីត្រង់បរិវេណក្បាលពោះ និងភ្លៅ ធ្វើឱ្យមហាជនពោលពាក្យស្ញើចសរសើរមិនដាច់ពីមាត់ឡើយ ។

គួរឱ្យដឹងថា កញ្ញា ហេង ចន្ថា គឺជាអតីតបវរកញ្ញាគ្រងមកុដ Miss Grand Cambodia 2016 ដែលពោពេញទៅដោយទេពកោសល្យមួយរូប ។ ស្រីស្រស់រូបនេះ ធ្លាប់បានកសាងប្រជាប្រិយភាព និងភាពល្បីល្បាញតាមរយៈស្នាដៃថត MV និងភាពយន្តជាច្រើនសុទ្ធតែជាតួឯក ដូចជារឿង «លោក ប្ដី» «គ្រាប់បាល់អង្រួនបេះដូង» «វិញ្ញាណជ្រែកបេះដូង» ។ល ។ ហើយក្រៅតែពីសម្ដែងភាពយន្ត និងដើរម៉ូដ ហើយនោះ ចន្ថា ក៏មានសមត្ថភាពសម្ដែងកំប្លែងទៀតផង ដោយនាងធ្លាប់ត្រូវបានក្រុមកំប្លែងនាយពាក់មី ជ្រើសរើសឱ្យចូលក្រុមកាលពីប្រមាណខ្ទង់ ២-៣ ឆ្នាំមុន ៕ ដោយ៖ ម៉ានី

Most Popular

To Top