សិល្បៈ និង កម្សាន្ត

ប្រភព ៖ មេធាវីរបស់អ្នកនាង Amber Heard នឹងមិនហៅលោក Johnny Depp ត្រឡប់មក រកសាក្សីឡើយ

អាមេរិក ៖ បើតាមប្រភពជិតស្និទ្ធ នឹងលោកស្រី Heard បាននិយាយនៅរសៀលថ្ងៃច័ន្ទថា មេធាវីរបស់តារាសម្តែង អ្នកនាង Aquaman Amber Heard បានសម្រេចចិត្ត មិនហៅលោក Johnny Depp ត្រឡប់ទៅកាន់សាក្សី ខណៈពួកគេបានបញ្ចប់ការចោទ ប្រកាន់របស់ពួកគេនាសប្តាហ៍នេះ សម្រាប់សំណុំរឿងបរិហារកេរ្តិ៍ របស់អតីតគូស្នេហ៍ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Channel news Asia ។

លោក Depp បានបង្ហាញខ្លួននៅក្នុងបញ្ជី នៃសាក្សីមានសក្តានុពល ខណៈការកាត់ក្តីបានឈានចូល ដល់សប្តាហ៍ទី៦ និងចុងក្រោយរបស់ខ្លួន។ តារា Pirates Of The Caribbean អាចផ្តល់សក្ខីកម្មម្តងទៀត ប្រសិនបើមេធាវីផ្ទាល់ខ្លួន របស់លោក កោះហៅលោក មកសាកសួរបន្ថែម មុននឹងបញ្ចប់ទឡ្ហីករណ៍ នៅថ្ងៃសុក្រ ។

លោក Depp អាយុ ៥៨ ឆ្នាំកំពុងប្តឹងអ្នកនាង Heard នៅរដ្ឋ Virginia ក្នុងតម្លៃ ៥០ លានដុល្លារដោយនិយាយថា នាងបានបង្ខូចកេរ្តិ៍ឈ្មោះលោក នៅពេលនាងនិយាយថា នាងជាជនរងគ្រោះនៃការរំលោភបំពានក្នុងគ្រួសារ។ អ្នកនាង Heard វ័យ ៣៦ ឆ្នាំបានប្តឹងទាមទារសំណងចំនួន ១០០លានដុល្លារអាមេរិក ដោយលើកហេតុផលថា លោក Depp បានលាបពណ៌នាងដោយហៅនាងថា ជាអ្នកកុហក។

គណៈវិនិច្ឆ័យនៅរដ្ឋ Virginia នឹងត្រូវបានស្នើសុំឲ្យសម្រេចលើការទាមទារទាំង២នាក់។លោក Depp បានប្រាប់ចៅក្រមថា លោកមិនដែលវាយអ្នកនាង Heard ហើយបានប្រកែកថា នាងជាអ្នកបំពានក្នុងទំនាក់ទំនងរបស់ពួកគេ។ លោកបានបន្តថា អ្នកនាង Heard បានគប់ដបវ៉ូដកាមកលោកនៅដើមឆ្នាំ ២០១៥ ដោយកាត់ម្រាមដៃកណ្តាលខាងស្តាំរបស់លោក។

អ្នកនាង Heard បាននិយាយថា នាងមិនបានបង្ករបួសម្រាមដៃទេ ហើយនិយាយថា នាងគ្រាន់តែវាយលោក ដើម្បីការពារខ្លួន ឬប្អូនស្រីរបស់នាងប៉ុណ្ណោះ។ នៅថ្ងៃច័ន្ទ ចៅក្រមត្រូវបានបង្ហាញរូបថតក្រាហ្វិចនៃម្រាមដៃ ដែលប្រឡាក់ឈាមរបស់លោក Depp និងបានស្តាប់សក្ខីកម្មពីគ្រូពេទ្យវះកាត់ដៃ លោកវេជ្ជបណ្ឌិត Richard Moore ដែលត្រូវបានហៅជាសាក្សី អ្នកជំនាញសម្រាប់អ្នកនាង Heard ៕ដោយ៖លី ភីលីព

Most Popular

To Top