រឿងក្ដីរបស់អតីតតារាសម្ដែងថៃ Tangmo Nida បានក្លាយទៅជាប្រធានបទ ក្ដៅគគុកម្ដងទៀត បន្ទាប់ពី បណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ របស់នាង មានសកម្មភាពបង្ហោះរូប និងបង្ហោះវីដេអូជាបន្តបន្ទាប់ ដែលមហាជនងឿងឆ្ងល់ជាខ្លាំង ថាតើអ្នកណាជាអ្នកនៅពីរឿងនេះ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ និងបន្ទាប់ពីបូជាសព Tangmo Nida រួចរាល់កាលពីថ្ងៃទី២៤ ខែឧសភា ក្រុមប៉ូលិស បានខិតខំវែកមុខពិត ជននៅពីក្រោយបញ្ហានេះ។ ជាលទ្ធផលនៅព្រឹកថ្ងៃទី២៦ ខែឧសភា នេះ ព័ត៌មានថៃ បានចុះផ្សាយព្រោងព្រៀត ពីបុរសម្នាក់មានឈ្មោះ Bang Jack គឺជាអ្នកប្រើប្រាស់ ទូរសព្ទដៃរបស់ Tangmo Nida។

បច្ចុប្បន្នបុរសរូបនេះ កំពុងរស់នៅក្នុងរដ្ឋ សហរដ្ឋអាមេរិក ហើយប៉ូលិសរកឃើញថា សកម្មភាពទូរសព្ទ របស់ Mo ប្រើប្រាស់នៅរដ្ឋ Boston។ Bang Jack បានរៀបរាប់ថា លោកទទួលទូរសព្ទ Mo ជិតមួយ សប្ដាហ៍ហើយ ដែលទូរសព្ទត្រូវបាន ម្ដាយរបស់ Mo បានផ្ញើឱ្យលោក។ មួយវិញទៀត រាល់ការបង្ហោះទាំងអស់ សុទ្ធបានសុំការអនុញាតិពីម្ដាយ Mo។


Bang Jack បន្តថានៅក្នុងទូរសព្ទ បានលុបរូបថត និងវីដេអូ ២ ទៅ ៣ពាន់រូបភាព ហើយជាច្រើន ដែលត្រូវបានលុបនោះ លោកយកបានមកវិញខ្លះហើយ។បុរសនេះបានលើកឡើងថា Gatick ជាអ្នកចុងក្រោយ បានប្រើប្រាស់ទូរសព្ទនេះ នៅពេល Tangmo បាត់ខ្លួនភ្លាមៗ ហើយ Gatick នៅមានបញ្ហាជាច្រើន ត្រូវដោះស្រាយមុខផ្លូវច្បាប់។ ហើយនៅមិនយូរទៀតទេ លោកនឹងត្រឡប់មកពីប្រទេសថៃ ដើម្បីដោះបញ្ហាទាំងនេះ៕ Source: Sabay
