សិល្បៈ និង កម្សាន្ត

Update៖លោក Lee Jin Ho កំពុងបង្ហាញភស្តុតាង បន្ថែមចំពោះ V និង Jennie កំពុងណាត់ជួប

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាYouTuber លោក Lee Jin Ho បានចែករម្លែកភស្តុតាង បន្ថែមទៀត លើបណ្តាញផ្សព្វផ្សាយសង្គម ដោយអះអាងថា ភស្តុតាងទាំងនេះ អាចបង្ហាញឲ្យអ្នកគាំទ្រ និងអ្នកនិយមលេង តាមប្រព័ន្ធអ៊ីនធើណេត សម្រាប់កំពូលតារាចម្រៀង២រូប គឺលោក V របស់សមាជិក BTS និងនាង Jennie សមាជិក BLACKPINK កំពុងណាត់ជួប ។

កាលពីថ្ងៃទី ២៤ ខែឧសភា អតីតអ្នករាយការណ៍ ព័ត៌មាន កម្សាន្តបានប្រែក្លាយ YouTuber លោក Lee Jin Ho បានបង្ហោះវីដេអូមួយ ដែលមានចំណងជើងថា ” ផ្ទេរស្នេហា? ភស្តុតាងថា GD ស្រឡាញ់ Jennie ដល់ទីបញ្ចប់” ។ សម្រាប់វីដេអូនោះ លោក Lee Jin Ho បានចង្អុលបង្ហាញ ពីភស្តុតាងមួយទៀត ដែលលោកបានរកឃើញ និងចង្អុលបង្ហាញថា មានតម្រុយថា អ្នកទាំង២មានទំនាក់ទំនងស្នេហា កាលពីខែមេសា ។

វីដេអូ លោក Lee Jin Ho ពន្យល់ថា កាលពីថ្ងៃទី ១៧ ខែមេសា នាង Jennie បានបង្ហោះរូបថតដំណើរកម្សាន្ត របស់នាងទៅកាន់ LA ។ លោក Lee Jin Ho បានពន្យល់បន្ថែមថា រូបថតនោះគឺជា Jennie ឈរនៅមុខរូបសំណាកថ្ម។ ដូច្នេះតើរូបថតនេះ មានអត្ថន័យយ៉ាងណា? លោកបានបន្តយ៉ាងលម្អិតថា នេះគឺដោយសារ Jennie នៅទីតាំងដូចគ្នានឹង V ពេលដែលគាត់បានបង្ហោះរូបថត កាលពីខែវិច្ឆិកាឆ្នាំមុន៕ ដោយ៖លី ភីលីព

Most Popular

To Top