ភ្នំពេញ៖ អតីតារាសម្តែងស្រីអ្នកនាង ស៊ុំ សុម៉ាលី ក្រោយពីរៀបការ កាលពីកំលុងឆ្នាំ ២០១៤ រហូតមកដល់បច្ចុប្បន្ននេះ នាងមិនដែលបង្ហាញមុខសូម្បីម្ដងនៅលើឆាកទូរទស្សន៍ និងកម្មវិធីសិល្បៈសូម្បីម្ដង។ ហើយបើទោះជាពេលនេះ នាងបានលែងលះ ចែកផ្លូវគ្នាជាមួយអតីតស្វាមីហើយយ៉ាងណាក៏ដោយ ក៏គ្មានតំរុយថា នាងអាចនឹងវិលរកអាជីពសិល្បៈវិញដែរ ។


យ៉ាងណាមិញ ទោះជាលែងមានឈ្មោះជាតារាសិល្បៈហើយយ៉ាងក្ដី ក៏អ្នកមេម៉ាយសាច់ខ្ចីរូបនេះ នៅតែមានទស្សនិកជនមួយចំនួន នឹករឮក និងស្ដាយសមត្ថសម្ដែងដ៏ល្អរបស់នាង ។ ហើយជាមួយគ្នានេះដែរ គេក៏ដឹងថា បច្ចុប្បន្ន ស៊ុំ សុម៉ាលី កំពុងសម្ងំរស់នៅជាមួយកូនស្រីតែម្នាក់របស់នាង ក្នុងនាមជាអាជីវករ Online ដ៏មានប្រជាប្រិយភាពមួយរូប ។


ជាមួយគ្នានេះដែរ អ្វីដែលធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំង នោះ គឺ ស៊ុំ សុម៉ាលី បានបង្ហាញរូបភាពភ្ជាប់ពាក្យជាមួយបុរសខ្មែរដែលជាអ្នករស់នៅសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះពោលក្រោយពីអនាគតស្វាមីបានចុះមកលេងស្រុកខ្មែរកាលពីមួយរយៈមុននេះ ។
អ្វីដែលកត់សម្គាល់តារាសម្តែងរូបនេះបានចែករំលែករូបភាពជាច្រើនជាមួយគូស្នេហ៍នៅតាមបណ្តាញសង្គមដែលធ្វើឱ្យមិត្តភក្តិក្នុងនិងក្រៅសិល្បៈមានការចូលរួមត្រេកអរ និងជូនពរគ្រប់គ្នាក្រោយឃើញនាងរកឃើញដៃគូថ្មីដែលស័ក្តិសមគ្នាបែបនេះ ។
តាមពិតរឿងអ្នកម៉េម៉ាយសាច់ខ្ចីភ្ជាប់ពាក្យនេះ ពុំមែនទើបតែរៀបចំឡើយ ពោលគឺ តាំងពីដើមខែ មីនា មកម្ល៉េះ គ្រាន់តែនាងពុំដែលបង្ហាញជាសាធារណៈ ដូច្នេះក៏មានទស្សនិកជនមួយចំនួនធំងឿងឆ្ងល់ថា ហេតុអ្វីបានជា ស៊ុំ សុម៉ាលី ពុំព្រមយកអ្នកស្អំបេះដូងថ្មីជំនួសអតីតស្វាមី?


គួរឱ្យដឹងថា ស៊ុំ សុម៉ាលី គឺជាអតីតតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាពបំផុត ដែលលេចមុខច្រើននៅលើ MV របស់តារាចម្រៀង ឆាយ វីរៈយុទ្ធ កាលនៅផលិតកម្ម Bigman ។ នៅកំលុងចុងឆ្នាំ ២០១៤ នាងបានចូលរោងការជាមួយ បុរសរូបសង្ហារក្រៅសិល្បៈឈ្មោះ មាស ទី ជា អ្នក រក ស៊ីលក់មីឆាល្បីឈ្មោះម្នាក់នៅម្តុំផ្សារអូរឫស្សី ប៉ុន្តែរស់នៅជាមួយគ្នាបានមួយរយៈក៏ចែកផ្លូវគ្នាវិញ ដោយសារនាងចាប់បានអតីតស្វាមីមានទំនាក់ទំនងស្នេហា លួចលាក់ជាមួយនារីម៉ាស្សាម្នាក់ ៕ ដោយ៖ ម៉ានី



