សិល្បៈ និង កម្សាន្ត

Lisa ក្លាយជានិមិត្តរូប ដ៏មានឥទ្ធិពល សម្រាប់ក្មេងៗ ក្នុងប្រទេសថៃ

Lisa សមាជិកក្រុម BLACKPINK ជាតារាល្បីមួយរូប ដែលមានប្រជាប្រិយភាពល្បីខ្លាំងបំផុត លើពិភពលោក ដែលមកដើមកំណើត មកពីប្រទេសថៃ។ កើត និងធំធាត់នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ នាងបានផ្លាស់ទៅរស់នៅ ប្រទេសកូរ៉េតាំងពីក្មេង ដើម្បីបន្តក្តីសុបិន ចង់ក្លាយជាតារា K-Pop

នាងបានចុះកុងត្រា ជាមួយផលិតកម្ម YG Entertainment ហើយបានហ្វឹកហាត់ជាច្រើនឆ្នាំ មុននឹងចេញជាលើកដំបូង ក្នុងក្រុម BLACKPINK។ ក្រុមនេះទទួលបានជោគជ័យភ្លាមៗ ជាមួយនឹងបទចម្រៀងដំបូង របស់ពួកគេមានចំណងជើងថា “Whistle” និង “Boombayah” ដែលបានរុញច្រាន សមាជិក BLACKPINK ទាំងបួនក្លាយជា K-pop Idol មានឥទ្ធិពលខ្លាំងបំផុត។

បន្ទាប់ពីក្លាយជា K-pop Idol Lisa បានបន្តក្លាយជាតារាម៉ូដែល និងទូចសុឆន្ទះតំណាង ឱ្យផលិតផល និងម៉ាកប្រេនល្បីៗ លើពិភពលោក ដែលនេះជាជោគជ័យដ៏ធំធេង សម្រាប់តារាស្រីសញ្ជាតិថៃរូបនេះ។

ដោយសារភាពជោគជ័យ ដ៏ធំធេងរបស់នាង នៅក្នុងវិស័យសិល្បៈចម្រុះបែបនេះ វាមិនមែនជារឿងចម្លែកទេ ដែលក្មេងៗជាច្រើន រស់នៅក្នុងប្រទេសថៃ បានជ្រើសរើសនាងធ្វើជាគំរូរបស់ពួកគេ។

Lisa សមាជិក BLACKPINK បានដឹងយ៉ាងច្បាស់ អំពីកិត្តិយសនេះ ដោយបានសារភាពនៅក្នុង ភាពយន្តឯកសាររបស់ Netflix ដែលមានឈ្មោះថា Light Up The Sky ថា “ខ្ញុំជាគំរូនៅប្រទេសថៃ ប៉ុន្តែខ្ញុំមិនដឹងថាខ្ញុំ នឹងក្លាយជាតន្ត្រីករប្រភេទណា” ។ នៅក្នុងបទសម្ភាសន៍ ជាមួយទស្សនាវដ្តីអាមេរិក Rolling Stone នាងត្រូវបានគេសួរថាតើនាង មានន័យយ៉ាងណា ចំពោះពាក្យរបស់នាង។

Lisa បានពន្យល់ថា នាងមិនមានទំនុកចិត្តថានាង គួរតែជាអ្នកបំផុសគំនិត របស់ពួកគេទេ ព្រោះនាងខ្លួន ឯងពេលខ្លះនៅមានចំណុចខាតនៅឡើយ ហើយ Lisa បន្តថានាងជឿថា នៅមានអ្វីច្រើនសម្រាប់នាង ដើម្បីរៀនព្រោះនាងនៅក្មេង។

រាល់ពេលដែលខ្ញុំទៅប្រទេសថៃ មានក្មេងៗជំនាន់ថ្មីដែលមើលមកខ្ញុំថា ‘ខ្ញុំចង់ដូច Lisa, unni!’ ប៉ុន្តែនៅពេលដែលខ្ញុំមើលខ្លួនឯង ខ្ញុំនៅមានចំណុចខ្វះជាច្រើន វាមានរឿងជាច្រើនដែលខ្ញុំមិនដឹង ព្រោះខ្ញុំនៅក្មេង” នេះជាពាក្យសម្ដីរបស់ Lisa សមាជិក BLACKPINK៕ Source: Sabay

Most Popular

To Top