ភ្នំពេញ ៖ បរវកញ្ញា Miss Grand ព្រះសីហនុ ២០២០ កញ្ញា លឹម សុធាវី ហៅ លីយ៉ាកា ដែលប្រិយមិត្តស្គាល់ច្បាស់ជាអតីត Miss Grand លំដាប់រងទី ១ កន្លងមកតែងតែធ្វើឱ្យទស្សនិកជន ក៏ដូចជាអ្នកប្រើប្រាស់បណ្ដាញសង្គម កោតសរសើរទៅលើរូបនាង មិនថាទេពកោសល្យផ្នែកសិល្បៈ រូបសម្រស់ស្រស់សោភា និង ភាពប៉ិនប្រសប់ ក្នុងការរកស៊ីនោះទេ។

ជាមួយគ្នានេះដែរ តារាម៉ូឌែល និយមស្លៀកពាក់សិចស៊ីខាងលើ ក៏ជាតារាស្រីមួយរូប ដែលត្រូវបានទស្សនិកជន មួយចំនួនធំចូលចិត្ត តាមដានឯកជន របស់នាង ហើយចាប់អារម្មណ៍ឃើញថា នាង ពុំដែលបែកធ្លាយរឿងស្នេហា ជាមួយបុរសរូប ណាឡើយ ទើបតែយប់មិញនេះ នាងបានធ្វើឱ្យអ្នកគាំទ្រ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពេលបង្ហាញមុខបុរសវ័យកណ្ដាលម្នាក់ ជាគូស្នេហ៍ នៅក្នុង ឱកាសខួបស្នេហារយៈពេល ២ឆ្នាំរបស់នាង ។

លឹម សុធាវី បានហៅគូស្នេហ៍ថា តាចាស់ៗ ឡើងផ្អែម រួចរៀបរាប់លើហ្វេសប៊ុកថា ៖ «Happy anniversary my love Gsx November សូមឱ្យមានថ្ងៃនេះរាល់ឆ្នាំ សូមឱ្យរឿងល្អៗ និងមនុស្សល្អៗ ចូលមកក្នុងជីវិតយើងទាំងពីរ និងសូមឱ្យក្ដីបំណងយើងទាំងពីរ បានសម្រេចទាំងអស់ ពិសេសឈប់ឈ្លោះគ្នាទៀតតាចាស់ បើអូនខឹងត្រូវមកថើបហើយលួងអូន ឱ្យដូចទារក សុំទោស ដែលអូនងរច្រើន តែប្រពន្ធបងទេ ទ្រាំទៅ ហើយក៏អរគុណបងប្អូនទាំងអស់គ្នា នូវក្ដីស្រឡាញ់ថ្ងៃនេះ» ។

កញ្ញា លឹម សុធាវី ហៅ លី យ៉ាកា ត្រូវបានទស្សនិកជនទទួលស្គាល់ថា ជាតារាសម្ដែង និងម៉ូឌែល ស្រស់ស្អាត និង លេចធ្លោ ក្នុងចំណោមមិត្ត រួមអាជីពរបស់នាង ។ ហើយអ្វីដែលជា ចំណុចទាក់ទាញចិត្ត មហាជនោះគឺ នាងជាមនុស្សស្រី ដែលរួសរាយរាក់ទាក់ តែងតែបញ្ចេញនូវស្នាមញញឹម រាល់ពេលបង្ហាញ វត្តមាន នៅទីសាធារណៈ និងរូបសម្បត្តិដ៏ស្រស់ស្អាតផូរផង់ ជាមួយនិងជើងដ៏ស្រឡូន សាច់សខ្ចីដូចសំឡី និងដើមទ្រូង ស្រស់ស្អាតទាំងគូតែម្ដង ។

តារាស្រីវ័យ ២៧ឆ្នាំរូបនេះ ដែរបានចូលប្រឡូកក្នុងអាជីពសិល្បៈនៅចុងឆ្នាំ ២០១៧ តាមរយៈការថតភាពយន្តមួយ រឿងមានចំណងជើងថា “អន្ទង វិញ្ញាណ” ហើយបន្តមកទៀតនាងក៏ជាតារាម៉ូដែល មានប្រជាប្រិយមួយរូប ។ ហើយនាងក៏បានសាងកេរ្តិ៍ឈ្មោះល្បីល្បាញ តាមរយៈកម្មវិធីប្រកួតកញ្ញាឯក Miss Grand ឆ្នាំ ២០២០ ដោយកាលនោះនាងបានជាប់ជ័យ លោកភីលេខ០២ (First Runner Up) ៕









ដោយ៖ ម៉ានី
