ភ្នំពេញ៖ ពិធីការិនី ដ៏មានប្រជាប្រិយភាព កញ្ញា សុភ័ក្រ កុសុម៉ា បានបង្ហោះរូបភាព២សន្លឹករវាងនាង និងអ្នកនាងគង់ ចាន់ស្រីមុំ នារសៀលថ្ងៃទី១៤ ខែមិថុនា ធ្វើឱ្យអ្នកគាំទ្រលាន់មាត់ភ្លាម ដោយសារអ្នកទាំងបានស្លៀកពាក់ដូចគ្នា បង្អួតរាងយ៉ាងស្រស់ស្អាត អួតអ្នកគាំទ្រ។

បន្ថែមពីរូបភាព កុសុម៉ា បានរៀបរាប់ថា «ម្យ៉ាងម្នាក់ទេអាម៉ាហើយអាមុំ» ដោយបានមេនសិន តារាស្រីហាយសូ គង់ ចាន់ស្រីមុំ ផងដែរ។ បន្ទាប់ពីឃើញរូបភាព អ្នកទាំងពីរនេះហើយ អ្នកគាំទ្របានចូលទៅបញ្ចេញ យោបល់ព្រាតនូវអ្វី ដែលពិធីការិនីឆ្នើម កុសុម៉ា បង្ហោះ ដោយពោលសរសើរថា ស្អាតម្យ៉ាងម្នាក់ទេរវាងអ្នកទាំងពីរ ដោយចំអន់លេងថា កុសុម៉ា ថាជាបងប្អូន Jisoo ក្រុម BLACKPINK មែនមុខដូចគ្នាណាស់….។

គួរបញ្ជាក់ផងដែរថា កន្លងមកអ្នកទាំងពីរ តែងតែមានទំនាក់ទំនងល្អជាមួយគ្នា និងចូលចិត្តលេងសើច ជាមួយគ្នាទៅវិញទៅមក មិនមានបញ្ហាមិន សម្រុងនិងគ្នាឡើយ ទន្ទឹមនឹង គង់ ចាន់ស្រីមុំ បានជំនួសកន្លែង កុសុម៉ា ជាពិធីការិនី ក្នុងកម្មវិធីដ៏ល្បីមួយផងដែរ៕


ដោយ៖ ម៉ានី
