ភ្នំពេញ ៖ តារាសម្តែងរូបស្រស់សិចស៊ី ផាន់ ផាត់ណា ក្រោយពីបានសម្រាល បានកូនប្រុស ម្នាក់ កាលពីអំឡុងចុងឆ្នាំ ២០១៩ នាងធ្វើឱ្យអ្នកគាំទ្រ អន្ទះសារចង់ដឹងថា តើឪពុកនាងនោះ គឺជាបុរសរូបណា ខណៈដែលមានតារាស្រីដូចជា ឌុច លីដា ក៏បានសម្រាលកូន ទាំងគ្មានដំណឹងរៀបការដែរ ប៉ុន្តែនាងក្លាហានហ៊ានបង្ហាញមុខគូស្នេហ៍យ៉ាងច្បាស់ៗ ឱ្យមហាជនបានស្គាល់ ។

យ៉ាងណាមិញថ្មីៗ នេះ ស្នេហា ដែលធ្លាប់តែលាក់កំបាំងភ្នែកទស្សិនិកជន អស់រយៈពេលជាច្រើនឆ្នាំ ស្រាប់តែផាន់ ផាត់ណា ហ៊ានបង្ហាញមុខ គូស្នេហ៍ជាសាធារណៈតាមរយៈបណ្ដាញសង្គម ។ ហើយការបង្ហាញមុខគូស្នេហ៍នេះ គឺក្នង ឱកាសខួបកំណើត របស់អ្នកម្ដាយសិចស៊ី ផាន់ ផាត់ណា តែម្ដង ។

ផាន់ ផាត់ណា បានបង្ហាញរូបភាពថើបមាត់យ៉ាងផ្អែមល្ហែម ជាមួយគូស្នេហ៍នៅក្នុងថ្ងៃខួបកំណើត ជាមួយនឹងការនិយយថា«អរគុណបងសម្លាញ់» ហើយដែលនៅលើនំខួបកំណើតនោះ មានការសរសេរថា«រីករាយថ្ងៃខួបកំណើត ប្រពន្ធសម្លាញ់» ។
ហើយនេះជាលើកដំបូង ដែលគេបានឃើញតារាសម្តែងរូបស្រស់ ផាន់ ផាត់ណា បង្ហាញមុខគូស្នេហ៍ជាចំហ នៅលើបណ្តាញសង្គមបែបនេះ ។ បើទោះជាយ៉ាងនេះក្តី តារាសម្តែងរូបនេះ មិនបានបញ្ជាក់ថាបុរសម្នាក់នេះ ជាឪពុកកូនប្រុសនាង ឬយ៉ាងណាឡើយ ។

គួរឱ្យដឹងថា ផាន់ ផាត់ណា គឺជាតារាសម្តែងស្រីល្បីឈ្មោះគួរសម ក្នុងសង្គមសិល្បៈ នាងមានទម្រង់មុខស្រដៀងគ្នា នឹងតារាសម្តែងស្រីប៊ីរីយ៉ា។ ក្រោយមានឈ្មោះល្បី នាងត្រូវបានគេសង្ស័យថា បានកែពង្រីកដើមទ្រូង និងមានស្នេហាជាមួយបុរសជនជាតិ ម៉ាឡេស៊ីម្នាក់ ហើយក៏ត្រូវស្ងប់ស្ងាត់ទៅវិញ ។

កាលពីពាក់ កណ្តាលឆ្នាំ ២០២០ ស្រីស្រស់ ផាន់ ផាត់ណា គឺជាតារាសម្តែង ស្រីទី២ បន្ទាប់ពីតារាសម្តែងស្រីលេចធ្លោ ឌុច លីដា ដែលបានបង្កើតភាព ភ្ញាក់ផ្អើលខ្លាំង ដល់មហាជនដោយហ៊ានបង្ហាញមុខ កូនប្រុសជាទីស្រឡាញ់របស់ខ្លួន មុនបង្ហាញមុខស្វាមីដែលមិនធ្លាប់មានដំណឹងថារៀបការ៕


ដោយ៖ ម៉ានី
