ភ្នំពេញ៖ ទើបតែសប្បាយចិត្ត ជាមួយឱកាស ក្នុងការប្រឡង Miss Grand Cambodia 2022 មិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែពេលនេះ កញ្ញា អៀ ម៉េងលិ ហៅស្រី លិ បានធ្វើឱ្យទស្សនិកជន ជាពិសេសអ្នកគាំទ្រ ខកបំណងយ៉ាងខ្លាំង ដោយសារតែនាង បានសម្រេចចិត្តបោះបង់ការ ប្រកួតខាងលើនេះជាផ្លូវការ ។

តាមរយៈសារលើគណនីហ្វេសប៊ុក របស់ ស្រី លិ បានបង្ហាញថា នាងសម្រេចចិត្តបោះបង់ការ ប្រកួត Miss Grand Cambodia 2022 គឺដោយសារគ្មានពេលវេលាគ្រប់គ្រាន់ ។ ស្រីសិ និយាយយ៉ាងដូច្នេះថា «នាងខ្ញុំ អៀ ម៉េងលិ មានដំណឹង ចង់ប្រាប់បងប្អូនថា នាងខ្ញុំបានដកពាក្យចេញ ពី Miss grand Cambodia ហើយ មូលហេតុគឺមកពីបញ្ហាខ្លះ ជាពិសេសនាងខ្ញុំ គ្មានពេលវេលាគ្រប់គ្រាន់ អរគុណ» ។

សូមបញ្ជាក់ថា កញ្ញា អៀ ម៉េងលិ បានលេចមុខក្នុងសង្គមសិល្បៈ នាកំលុងឆ្នាំ ២០១៥ តាមរយៈឈ្មោះ ក្រៅថា “អូនម៉ី” ហើយកាលនោះ ក្រៅតែពីរូបសម្រស់ អ្វីដែលធ្វើឱ្យមហាជន ចាប់អារម្មណ៍ខ្លាំងនោះ គឺដើមទ្រូងរបស់នាងតែម្ដង ។ តាំងពីដើមមក ស្រីលិ បានប្រកាសថា នាងហ៊ានទទួលថតសិចស៊ី ជានិច្ច ព្រោះតែជាការស្រឡាញ់របស់នាង ។ ប៉ុន្តែយ៉ាងណាក៏ដោយ ភាពសិចស៊ីរបស់នាង ក៏មិនបានជ្រុលពេកដែរ ពោលគឺបែបផែន ជាសិល្បៈប៉ុណ្ណោះ ។

កាលពីសប្ដាហ៍មុន តារាស្រីសាច់ខ្ចី ដើមទ្រូងស្អាត ខាងលើនេះ បានប្រកាសចូលរួមប្រកួតលើវេទិការ Miss Grand Cambodia 2022 និងសន្យាថា នឹងព្យាយាមមិនឱ្យមិត្តភក្ដិ ក៏ដូចជាអ្នកគាំទ្រ ខកចិត្តឡើយ ។ ផ្ទុយទៅវិញ ដោយសារតែស្ថានភាព មិនអំណោយផង ពោលគឺនាងមិន មានពេលវេលាគ្រាប់គ្រាន់ សម្រាប់ហ្វឹកហ្វាត់ប្រឡង ទើបនាងសម្រេចចិត្តបោះបង់ ទាំងក្ដីសោកស្ដាយបំផុត ៕



ដោយ៖ ម៉ានី
