សិល្បៈ និង កម្សាន្ត

Yonghwa សមាជិក NBLUE និង Lee Sang Yoon ស្រែកសារទៅកាន់ Jang Na Ra ក្នុងពិធីមង្គលការរបស់នាង

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀង និងតារាសម្ដែងកូរ៉េខាងត្បូង Yonghwa សមាជិកក្រុម CNBLUE និង តារាសម្តែងនាង Lee Sang Yoon បានស្រែកពាក្យផ្អែមល្ហែម ទៅកាន់តារាសម្តែង Jang Na Ra ក្នុងពិធីមង្គលការរបស់នាង ។

កាលពីថ្ងៃទី២៦ ខែមិថុនា តារាសម្ដែង Jang Na Ra បានរៀបការ នៅក្រៅផ្ទះជាមួយគូដណ្តឹង ។ កូនក្រមុំមើលទៅស្រស់ស្អាត នៅក្នុងសម្លៀកបំពាក់ ឆើតឆាយ របស់នាង ហើយភ្ញៀវជាច្រើន បានអបអរសាទរ កូនក្រមុំ និងកូនកំលោះនៅថ្ងៃពិសេសរបស់ពួកគេ ។

ក្នុងពិធីនោះ ពិធីករ នៃពិធីបានសុំភ្ញៀវពិសេស ពីររូបក្រោកឈរ ។ ទីមួយលោក Yonghwa សមាជិកក្រុម CNBLUE ត្រូវបានស្នើសុំឲ្យឈរ ។ កាលឆ្នាំ២០២១លោក Yonghwa បានសម្តែងក្នុងរឿងភាគ KBS2 ‘Sell Your Haunted House’ ជាមួយ Jang Na Ra ។
ពិធីករ បានសុំឲ្យលោក Yonghwa ប្រាប់ Jang Na Ra លាជាមួយនឹងសំឡេងខ្លាំងៗ ។ លោក Yonghwa ស្រែកខ្លាំងៗថា “Noona លាហើយ!” ហើយទស្សនិកជនសើច និងអបអរសាទរ ចំពោះឈុតកំប្លែង ៕ ដោយ៖លី ភីលីព

Most Popular

To Top