សិល្បៈ និង កម្សាន្ត

នាង Lee Jinglei អតីតភរិយា របស់លោក Wang Leehom បដិសេធពាក្យ ចចាមអារ៉ាមថា នាង រកឃើញកំហុស ការមើលងាយតុលាការ

អាមេរិក ៖ បន្ទាប់ពីមានពាក្យ ចចាមអារ៉ាមថា នាងត្រូវបាន រកឃើញកំហុស ក្នុងការមើលងាយពីតុលាការ ចំពោះការមិនបង្ហាញ ភស្តុតាង នៃការមិនស្មោះត្រង់ របស់អតីតស្វាមីនាង Lee Jinglei បាននិយាយ តាមរយៈក្រុមច្បាប់ របស់នាងដើម្បីបដិសេធ ចំពោះរឿងនេះ បើយោងតាមចេញ ផ្សាយផ្លូវការ របស់គេហទំព័រ Channel news Asia។

នាង Lee ត្រូវបានជាប់គាំង ក្នុងសមរភូមិឃុំឃាំង នៅទីក្រុងញូវយ៉ក ជាមួយតារាចម្រៀងតៃវ៉ាន់ ដើមកំណើតអាមេរិក លោក Wang Leehom បានបង្ហោះសំបុត្រផ្លូវច្បាប់ នៅលើ Weibo កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី៧ កក្កដា បន្ទាប់ពីពាក្យចចាមអារ៉ាមនេះ បានលេចចេញជាលើកដំបូង ។
ពាក្យចចាមអារ៉ាមនេះ ត្រូវបានគេនិយាយថា ផ្តើមឡើង ដោយអ្នកនិយមលេងអ៊ីនធើណេតចិន អះអាងថា លោក Lee នៅតែមិនអនុញ្ញាតឲ្យលោក Wang ទៅសួរសុខទុក្ខកូនរបស់ពួកគេ បើទោះបីជាមិនអាចបង្ហាញ ភស្តុតាងនៃកិច្ចការចោទប្រកាន់ របស់លោក Wang ក៏ដោយ ។

អ្នកនិយមលេង អ៊ីនធើណេត ក៏បានអះអាងថា នាង Lee ប្រឈមនឹងការផាកពិន័យ ដោយសារតែរឿងនេះ ។ ការសងសឹក របស់នាង Lee លិខិតផ្លូវច្បាប់ បានចែងថា តុលាការទីក្រុងញូវយ៉ក បានច្រានចោលរាល់សំណើធ្វើឡើង ដោយលោក Wang Leehom ខណៈសំណើរបស់លោកស្រី Lee Jinglei ត្រូវបានអនុញ្ញាត និងបានជំរុញបន្ថែមទៀត ដល់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកនិយមលេងអ៊ីនធើណេត កុំឲ្យផ្សព្វផ្សាយពាក្យចចាមអារ៉ាម មិនបានបញ្ជាក់ ឬនាង Lee និងនាងតាមផ្លូវច្បាប់ ។

លោក Wang បានបញ្ជាក់ជាលើកដំបូង កាលពីខែធ្នូឆ្នាំមុនថា លោក និងនាង Lee បានបញ្ចប់អាពាហ៍ពិពាហ៍ រយៈពេល ៨ ឆ្នាំរបស់ពួកគេ។ លោកបានសរសេរ នៅលើហ្វេសប៊ុក របស់លោកថា ខ្ញុំមានចំណុចខ្វះខាតច្រើនពេកក្នុងអំឡុងពេលរៀបការ របស់ខ្ញុំកាលពីប៉ុន្មានឆ្នាំមុននេះ ហើយខ្ញុំមានអារម្មណ៍ សោកស្តាយយ៉ាងខ្លាំង ។

លោកបានបន្ថែមថា គូស្នេហ៍មួយគូនេះមានគំនិតខុសគ្នា និងផែនការសម្រាប់ថ្ងៃអនាគត ដូច្នេះហើយទើបយើងសម្រេចចិត្ត រស់នៅដោយឡែកពីគ្នា៕ ដោយ៖លី ភីលីព

Most Popular

To Top