សិល្បៈ និង កម្សាន្ត

អ្នកគាំទ្រទាមទារឲ្យ Rolling Stone Korea សុំទោស Jisoo បន្ទាប់ពីចេញផ្សាយព័ត៌មានរបស់ពួកគេអំពី BLACKPINK

សេអ៊ូល៖ នេះយោងតាមចេញផ្សាយផ្លូវការរបស់ គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា ថ្មីៗនេះអ្នកគាំទ្ររបស់ក្រុមតារាចម្រៀងនារីកូរ៉េខាងត្បូង BLACKPINK មានការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីបានឃើញអត្ថបទមួយចេញផ្សាយអំពីសមាជិក Jisoo ។


ថ្មីៗនេះ Rolling Stone Korea បានចេញផ្សាយអត្ថបទមួយអំពីក្រុមទូទាំងពិភពលោក ហើយបានធ្វើឲ្យអ្នកគាំទ្រ BLACKPINK ខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីបានសរសេរថា Jisoo មិនមានទេពកោសល្យលេចធ្លោនៅក្នុងក្រុម។ អ្នកនិពន្ធអត្ថបទទស្សនាវដ្តីបានសរសេរថា ទោះបីជានាងមិនមានទេពកោសល្យលេចធ្លោបំផុតក្នុងក្រុមក្នុងនាមជាអ្នកច្រៀង ឬអ្នករាំក៏ដោយ ក៏ជាប្រជាប្រិយភាពរបស់នាងកាន់តែច្បាស់ ។


ទស្សនាវដ្ដីចង់សរសើរសមាជិកក្រុមចម្រៀងនារី ហើយចង់បង្ហាញពីភាពល្បីល្បាញដែល Jisoo បានបង្ហាញក្នុងប៉ុន្មានឆ្នាំមកនេះ ប៉ុន្តែផ្ទុយទៅវិញបើប្រៀបធៀបនាងទៅនឹងសមាជិកផ្សេងទៀតធ្វើឲ្យខូចសមត្ថភាពទូទៅរបស់ Jisoo ។


ដូច្នេះហើយ អ្នកគាំទ្រ BLACKPINK ជាច្រើនបានហាមប្រាមមិនឲ្យរួមគ្នាបញ្ចេញកំហឹងរបស់ពួកគេទៅកាន់ប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Twitter ដោយសង្ឃឹមថា សំឡេងរបស់ពួកគេអាចស្តាប់បានដោយ Rolling Stone Korea។ អ្នកគាំទ្រជាច្រើនបានទាមទារឲ្យទស្សនាវដ្ដីសុំទោស Jisoo បានបញ្ចេញឃ្លាដ៏គួរឱ្យអស់សំណើចបែបនេះ៕

ដោយ៖លី ភីលីព

Most Popular

To Top