ភ្នំពេញ៖ អតីតតារាម៉ូឌែលវ័យក្មេង កេត សូរ៉ា កំពុងធ្វើឱ្យមហាជនអ្នកលេង បណ្ដាញសង្គម សោកស្ដាយនិងអាសូរជាខ្លាំង ព្រោះនាងត្រូវបាត់បង់ជីវិត ទាំងវ័យក្មេង ទាំងរូបសម្រស់ ជីវភាពក៏ធូរធារ ប៉ុន្តែ សម្រេចចិត្តបញ្ចប់ជីវិត ធ្វើអត្តឃាតខ្លួនឯង ទាំងវ័យក្មេង ដោយសារតែមាន ជំងឺបាក់ទឹកចិត្ត ។ នេះបើតាមការបញ្ជាក់ របស់មិត្តភក្តិនាង ខណៈក្រុមគ្រួសារ កេត សូរ៉ា មិនបានទម្លាយប្រាប់ពីមូលហេតុ ជាក់លាក់ពិតប្រាកដណាមួយឡើយ។

ទន្ទឹមនឹងដំណឹងតក់ស្លុតនេះ អ្នកលេងបណ្តាញសង្គម ក៏បានបង្ហាញអារម្មណ៍សោកស្តាយ មិនដឹងនាងជួប ប្រទះបញ្ហាអ្វី រហូតកើតជំងឺបាក់ទឹកចិត្ត សម្រេចចិត្តបញ្ចប់ ជីវិតបែបនេះ ព្រោះកន្លងមកនាងក៏ជាមនុស្សរឹងមាំម្នាក់ បានលើកទឹកចិត្ត ទៅកាន់អ្នកដទៃ ប៉ុន្តែនាងបែរជាធ្លាក់ ទៅក្នុងអន្លង់ជ្រៅ មិនអាចបកក្រោយ បានសម្រេចចិត្តសម្លាប់ខ្លួន កាលពីម្សិលមិញនេះ បានត្រឹមធ្វើឱ្យអ្នកជុំវិញខ្លួន ស្រណេះរូបនាងជាពន់ពេក ។



ដោយ៖ ម៉ានី
